ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប នាវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យនគរបាលដកទូរស័ព្ទពី មាជ សុវណ្ណារ៉ា ជាបន្ទាន់ ត្រឹមមួយម៉ោងទៀត។
សម្តេចប្រមុខរាជរដ្ឋាភិបាលថា លោក មាជ សុវណ្ណារ៉ា ជាប់គុកគ្មានថ្ងៃចេញនោះឡើយ ហើយត្រូវឆែកទាំងអស់តើបានទាក់ទងទៅណាខ្លះនាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅមេគុកថា តើហេតុអ្វីបានអនុញ្ញាតឲ្យ មាជ សុវណ្ណារ៉ា និយាយទូរស័ព្ទ។ សម្តេចតេជោ ថ្លែងថា បើមានការនិយាយទៀត នឹងដកទាំងមេនគរបាលថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន សួររកមុខមន្ត្រីនគរបាលរូបណា ដែលយកទូរស័ព្ទទៅឲ្យលោក មាជ សុវណ្ណារ៉ា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញគោលការណ៍ ២អត់ ១មានសម្រាប់ក្រុមអតីតគណបក្សសង្គ្រោះជាតិ។ ពីរអត់នោះ គឺអត់ចរចា អត់លើកលែងទោស និងមានការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅមេគុកថា តើហេតុអ្វីបានអនុញ្ញាតឲ្យ មាជ សុវណ្ណារ៉ា និយាយទូរស័ព្ទ។ សម្តេចតេជោ ថ្លែងថា បើមានការនិយាយទៀត នឹងដកទាំងមេនគរបាលថែមទៀតផង៕ ដោយ ៖ បញ្ញាស័ក្តិ