Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែរសើបខ្លាំងហើយ! ពេលនេះ អតីត​សាខា​វិមានរតនា នៅ​អាមេរិក ចេញ​មក​ទម្លាយ​ខ្ទេច រឿង​ចៅម៉ែ រក​ស៊ី​បោក​ប្រាស់​…

រឿងរ៉ាវទាក់ទងនិងក្រុមហ៊ុនវិមានរចនា ហៅ ចៅម៉ែ ដែលគ្រប់គ្រងសាខាទាំងនៅខ្មែរ និងអាមេរិក នៅពេលនេះ គឺដល់ពេលវេលាផ្ទុះកក្រើកកាន់តែរសើបខ្លាំងហើយ បន្ទាប់កើតមានរឿងរ៉ាវនៃជ្រុងមួយ របស់សាខាមួយក្រុមហ៊ុននេះ ស្រាប់តែបានលេចចេញនូវរូបភាពផ្សព្វផ្សាយផលិតរបស់វិមានរចនា លួចរូប BA របស់តារាចម្រៀង សុគន្ធ នីសា ទៅកាត់តដាក់ផលិតផលរបស់ខ្លួន រហូតធ្វើឲ្យអ្នកនាង សុគន្ធ នីសា ប្រតិកម្មឲ្យប្រញាប់លុបចេញជាបន្ទាន់។

ជាការពិតណាស់ ក្រោយរឿងរ៉ាវខាងលើនេះ បានផ្ទុះឡើង ស្រាប់តែនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាស ហាមឃាត់សាខារបស់ក្រុមហ៊ុនវិមានរតនា ជាច្រើនកន្លែង ត្រូវបញ្ឈប់ផ្សព្វផ្សាយផលិតគ្រឿងសម្អាងម៉ាក RACHNA PALACE ជាបន្ទាន់ ព្រោះសាខាទាំងនោះកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជីកាពីក្រសួង។

ដោយឡែកថ្មីៗនេះ បងស្រីម្នាក់នៅអាមេរិក ជាអតីតសាខាវិមានរតនា ដែលធ្លាប់ជាជនរង​គ្រោះ បានចាញ់បោកខាតពេលវេលាឥតប្រយោជន៍ អស់លុយមិនស្ទើរ ដោយសារក្រុមហ៊ុនវិមានរចនា បានចេញមកទម្លាយរឿងរ៉ាវគ្មានសល់ ដែលពលរដ្ឋខ្មែរជាច្រើននៅអាមេរិក បាននិងកំពុងលង់ខ្លួនជាមួយ ចៅម៉ែ ឃើញថាធ្វើឲ្យមហាជនកាន់តែភ្លឺភ្នែក។

អ្នកស្រី ម៉េង មករា បានចែករំលែកឲ្យដឹងថា គាត់បានជឿលើ ចៅម៉ែ រហូតមក គឺដោយសារ ចៅម៉ែ បាននិយាយអះអាងក្តែងៗ ពោលគឺការនិយាយរបស់នាងសច្ចវិចារ អត់ដែលកុហក បោកប្រាស់នោះទេ ស្អីៗសុទ្ធតែមានច្បាប់ត្រឹមត្រូវទាំងអស់ ប៉ុន្តែ ដល់ពេលឃើញក្រសួងចេញសេចក្តីប្រកាសប៉ុន្មានថ្ងៃមុនេះ ធ្វើឲ្យគាត់ស្រឡាំងកាំង សើចក៏មិនចេញ យំក៏មិនចេញ ទោះក្បាលអត់ចៃ ក៏អេះដែរ…។

ជាមួយរឿងកំពុងផ្ទុះឡើងនេះផងដែរ អ្នកស្រី មករា ដែលក៏ធ្លាប់អស់លុយ ហើយចុងក្រោយ ត្រូវ ចៅម៉ែ ហៅមុខហៅក្រោយ ជេរឡើងដាច់សាច់ ប្រៀបដូចកញ្ជះដាច់ថ្លៃ បានបាននិយាយថា គាត់ចេញមក គឺចង់ឲ្យក្រុមហ៊ុនវិមានរចតនាបញ្ឈប់បោកប្រាស់ទៀតទៅ និងសូមឲ្យបងប្អូនតំណាងៗ ដែលកំពុងចាញ់បោក សូមឈប់បន្តបោកគេតៗទៀតទៅ សុខចិត្តបោះលុយហ្នឹងចោលទៅ បើចាញ់បោកៗតែខ្លួនទៅ កុំឲ្យគេដទៃទៀតលង់ខ្លួនតាមអី។

ទាក់ទងរឿងអាចចរាចរលក់ផលិតផលបោកប្រាស់ និងគ្មានគុណភាព រហូតមកទល់ពេលនេះបាន អ្នកស្រីឲ្យដឹងថា សូម្បីតែប្រទេសថៃ ទាំងផ្លូវអាកាស និងផ្លូវទឹកបិទ ក៏នាង ចៅម៉ែ អាចចេះជប់ផ្ញើផលិតផល (របស់ហានិភ័យ) ទៅឲ្យតំណាងៗរបស់ខ្លួនបន្តលក់ចែកចាយបានដែរ។ ទោះបីរបស់នោះ ហានិភ័យយ៉ាងណា ក៏គាត់មិនខ្វល់ ព្រោះបើស្លាប់ៗខ្មែរ ចាញ់បោកក៏ជាខ្មែរ មិនមែនជនជាតិថៃស្លាប់ឯណា។ ហេតុអ្វី បានជាគាត់ (ចៃម៉ែ) មិនលក់ឲ្យជនជាតិថៃ ព្រោះថៃចេះជាងគាត់ ហើយគាត់មិនច្បាស់ដូចគេ អុីចឹងគ្មានអ្នកណាទិញពីគាត់ទេ ហេតុដូច្នេះ មានតែលក់ឲ្យបងប្អូនខ្មែរយើងទៅហ្នឹងឯង។

ជាក់ស្តែង ដូចជាផលិតផលជំនឿទាំងនេះជាដើម អ្នកស្រី មករា ក៏បានឲ្យបងប្អូនបានដឹងច្បាស់ថា «រឿងមាសស្នូកឆ្កួតស្អីនោះ លក់តម្លៃ ៦០០ ដុល្លារ តាមពិតគឺជាប្លាស្ទីកយកក្រដាសទឹកមាសរុំសោះ ហើយបិទត្រានាងហ្នឹងទៅ លក់ ៦០០ ដុល្លារ ឲ្យគេ ហួសចិត្តណាស់»។ ហើយមួយទៀត ដូចជា «កំប៉ុងបុណ្យ» នេះជាដើម អ្នកស្រីលើកឡើងទាំងហួសចិត្តថា បើអ្នកណាចេះធ្វើបុណ្យ មានលុយត្រូវដាក់ក្នុងកំប៉ុង បើមិនដាក់ក្នុងហ្នឹងទេ គឺអត់បានបុណ្យ នេះជាមេរៀនរបស់ក្រុមហ៊ុនវិមានរតនា។ អ្នកស្រីបន្តថា កំប៉ុងនេះមើលទៅតិចច្រឡំថា ឈើខ្លឹម សំរិតអីទៅ តាមពិតគឺជាជ័រប្លាស្ទីក មិនស្មើតុក្កតាក្មេងៗលេងផង ហើយនៅអាមេរិកលក់ក្នុងតម្លៃ ២០០ ដុល្លារ ដែលអ្នកស្រីថា ត្រឹម ៥ ដុល្លារទាំងសេវាផ្ញើថ្លៃពេក។

ដោយឡែក ត្រង់ចំណុចទាក់ទង ចៅម៉ែ និយាយថា «ឲ្យលុយអ្នកណាទៅប្តឹងអ្នកហ្នឹងទៅ» អ្នកស្រីក៏លើកឡើងទៀតថា គាត់ដែលអ្នកធ្លាប់ជាសាខារបស់ចៅម៉ែផ្ទាល់ នៅពេលកូនសិស្សទិញពីគាត់ ហើយពេលគេប្រើទៅមានបញ្ហា គេខឹង គេក៏ប្តឹងគាត់ ខណៈគាត់ក៏ចាញ់បោកគេតៗពីខាងលើប៉ុណ្ណោះ។ អុីចឹង ពេលគេមកប្តឹងគាត់ គាត់ក៏មានសិទ្ធិត្រូវប្តឹងទៅខាងលើតៗគ្នាដូច្នេះដែរ ហើយសួរថា តំណាងដំបូងៗ គេទៅប្តឹងអ្នកណាបន្ត ឬ មួយគេសល់លុយទាំងគីបៗ វាល់លាន គេចោលលុយដែលបានចាញ់បោកហ្នឹង គេប្រាកដជាទៅប្តឹងនាង (ចៅម៉ែ) ឯងហើយ ទោះនាងចេះសិល៍ ខំប្រកែកថាមិនដឹង មិនខ្វល់យ៉ាងណា ក៏គង់គេទៅដល់ដែរ គ្រាន់តែយូរហើយនិងឆាប់ប៉ុណ្ណោះ ព្រោះលុយទាំងនោះគឺជាកម្លាំងញើសឈាមរបស់ពួកគេ និងថែមទាំងខាតពេលវេលាទៀតផង។

ជាចុងក្រោយ អ្នកស្រីក៏មានពាក្យពេចន៍ផ្តាំផ្ញើថា ប្រសិនបើបើបងប្អូន គិតថា សេចក្តីប្រកាសរបស់ក្រសួង គឺគ្រាន់តែជាការសរសេរសល់ទឹកប៊ិចប៉ុណ្ណោះនោះ ឬ ថាក្រសួងកុហក់ សូមបន្តជឿចាញ់បោក ហើយដើរបោកគេឯងពេញផ្ទៃប្រទេសទៀតទៅ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×