ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦។
-សូមខមិនលេខ ៦៧៨ យកលាភសម្បត្តិឧញ៉ាលុយវាល់លាននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីឡើងខ្ពស់ត្រដែត ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតដួងរាសីនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយនៅក្នុងចង់ទំនាក់ទំនងដល់មនុស្សចាស់ ឬទំនាក់ទំនងអ្នកដទៃពីរឿងអ្វីមួយក៏តែងផ្តល់ផលល្អដូចគ្នា។ បើជាអ្នកប្រកបមុខរកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញឆ្ងាយទៀតសោតក៏តែងហុចផលជានិច្ច។ ចំណែកស្នេហាប្រុសស្រីរស់នៅជាមួយគ្នាបានសេចក្តីសុខសាន្តណាស់៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២ ។
-សូមខមិន ១៦៨ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នរងការខូចខាតអ្វីមួយដោយនឹកស្មានមិនដល់ ក្រៅពីនេះបើមានទំនាក់ទំនងការងារ ឬធ្វើអ្វីមួយលោកអ្នកងាយភ្លាំងភ្លាត់ណាស់គប្បីមានកាលប្រយ័ត្នប្រយែងទើបចៀសផុតពីផលលំបាកទាំងពួងទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយប្រយ័ត្នក្រុមមនុស្សបៀតដោយប្រការណាមួយ។ ចំណែកបញ្ហាសេ្នហាប្រុសស្រីមានការខ្វាយខ្វល់ច្រើនព្រោះតែការគិតច្រើនតែម្នាក់ឯង៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៤ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ ៤៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទខ្លះ ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយមកការពារតែអាត្មាខ្លួនវិញទើបអាចចៀសផុតពីផលលំបាកទាំងពួងទៅរួច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងអញ្ចឹងដែរ។ ចំណែកបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ៩៩៩ ដើម្បីយកលាភសម្បត្តិអភិជននិងលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់និងត្រូវគិតគូរអោយបានគ្រប់ជ្រុងជ្រោយបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើង ក្រៅពីនេះបើមានការធ្វើដំណើរឆ្ងាយជិតលោកអ្នកគប្បីមានការប្រុងប្រយ័ត្នបន្តិចក៏ប្រសើរដែរ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ លោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែមជួនពាក់យក្សដាក់គ្នា៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ១៩ និងលេខ ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះលោកអ្នកធ្វើអ្វីតែងសម្រេចជោគជ័យជាពិសេសងាយទទួលផលមកវិញផងដែរ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពប្រសើរឡើងតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់អោយបានត្រឹមត្រូវ ទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃ។ ការរស់នៅវិញលោកគប្បីមានការប្រយ័ត្នប្រយែងក្នុងការជួយយកអាសារគេព្រោះច្រើនយកគុណប្តូរយកទោសមកវិញប៉ុណ្ណោះ។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពភ្លឺថ្លានិងចេះអត់ឱនអោយគ្នាល្អប្រពៃ៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ៩៩៨ យកលាភសម្បត្តិឧកញ៉ានិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានឧបសគ្គអ្វីធំដុំចូលមកយាយីទេ ប៉ុន្តែក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ចព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេដើម្បីវាយប្រហារប៉ុណ្ណោះ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការរកកម្រៃគ្រាន់កក់ក្តៅទៅរួច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទណាស់គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីល្អជាមធ្យម។ ការប្រកបការងារថ្ងៃនេះចូរប្រយ័ត្នពាក្យសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ ក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនឯងវិញ។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ជួបផលលំបាកក្នុងការរកផលកម្រៃបន្តិចព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ បើលោកអ្នកប្រឡងប្រជែងតម្លៃទៀតនោះប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីកុំលេងមេះមោះច្រើននាំកើតជម្លោះដាក់គ្នា៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរ ហើយបើទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និងទទួលជោគជ័យជានិច្ច ការរស់នៅជួបភាពស្រស់ស្រាយនិងមានការជួបសេចក្តីសុខដុមល្អណាស់។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មី ឬចេញធ្វើជំនួញទីជិតឆ្ងាយ តែងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ៨៩។
-សូមខមិនលេខ ៧៧៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកជួបដំណឹងល្អ ឬជោគលាភអ្វីមួយចូលមកអោយសប្បាយចិត្តផង។ ចំណែកអ្នកប្រកបរបររកស៊ីជិតឆ្ងាយតែងទទួលជោគជ័យដោយកើបផលចំណេញមកផ្ទះវិញមួយចំនួនទៀតថែមទៀតដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកប្រុសស្រីវិញមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវខែវស្សា៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអភិជន នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់។ រាល់ការបំពេញភារកិច្ចនៅក្នុងថ្ងៃនេះមានសភាពរលូនទៅដូចសព្វមួយដង ប៉ុន្តែក្នុងនោះក៏ទាមទារអោយលោកអ្នកមានការប្រឹងប្រែងខ្លាំងមិនតិចដែរ ដើម្បីអោយបានសម្រេចដល់គោលបំណង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចអោយលោកអ្នកសន្សំទុកបានទៀតដែរ។ រីឯបញ្ហាស្នេហាការចេះយល់ចិត្តគ្នាគឺជាវិធីដ៏ប្រសើរបំផុត៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦១។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអភិជនលុយស្តុកស្តម្ភ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះមានផលមិនល្អងាយឈានចូលនាំមានផលលំបាកក្នុងការត្រូវរែកពន់ទៅថ្ងៃក្រោយ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពកាក់កបគ្រាន់បើបន្តិចវិញហើយ តែយ៉ាងណាលោកអ្នកកុំគប្បីសេពគប់ល្បែងស៊ីសងនាំកើតឧបទ្រពចង្រៃនាំតែរឿងដាក់ខ្លួន។ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានភាពជឿនលឿនទៅមុខ និងកំពុងបើកគេហទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃសំណាងគឺលេខ ៤៨ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីល្អជាធម្យម។ ក្នុងថ្ងៃនេះជួបលើកំណាត់ផ្លូវលំបាកបន្តិចហើយបើធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំអោយជួបរឿងសៅហ្មងមិនតិចឡើយ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរលោកអ្នកប្រយ័ត្នកើតមានជម្លោះវិវាទណាមួយ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការជឿនលឿនទៅមុខយ៉ាងរហ័ស ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់តែមានពីពេលមុននោះក៏នឹងត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ រីឯស្នេហាវិញការខ្វាយខ្វល់តែម្នាក់ឯងហួសព្រំដែន៕