Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែ​ប៉ោម “​ពេជ្រ​ខ្មៅ​” តម្លៃថោក​បំផុត​ក៏ ១០​ដុល្លារ​ដែរ​

ដោយមាន​រាងរៅ​ចម្លែក​ពេល​ឃើញ​វា ធ្វើ​ឲ្យ​គេ​នឹក​គិតដល់​ផ្លែ “​ប៉ោម​ពុល​” ក្នុង​រឿងព្រេង​និទាន​ព្រះ​នាង​ព្រិល​ស ផលិតផល​ផ្លែ​ប៉ោម​នេះ​លក់ដាច់​បំផុត​នា​រដូវ​ហា​ឡូ​វីន​។​

​នៅ​ទីក្រុង លីន​ជី ទី​បេ ដែលមាន​រយៈកម្ពស់​៣១០​ម៉ែត្រ ប្រៀប​នឹង​កំរិត​ទឹកសមុទ្រ​នៅ​សេសសល់​ពូជ​ផ្លែ​ប៉ោម​ដ៏​ពិសេស​ម្យ៉ាង ។ ខុសប្លែក​ពី​ផ្លែ​ប៉ោម​ម្យ៉ាង​ពណ៌​ក្រហម​ធម្មតា ពូជ​ប៉ោម​នេះ​បែរជា​មាន​ពណ៌​ខ្មៅ​-​ស្វាយ ហើយ​រលោង​ស្រិល ។​

ពូជ​ផ្លែ​ប៉ោម​ពេជ្រ​ខ្មៅ ដ៏​ស្រស់ស្អាត​របស់​ទី​បេ សីតុណ្ហភាព​នៅ​ទី​បេ មាន​ភាពលំអៀង​គ្នា​ខ្លាំង​រវាង​ថ្ងៃ​នឹង​យប់ បរិមាណ​កាំរស្មី​ពណ៌​ស្វាយ​នៅពេល​ថ្ងៃ​ខ្លាំង ជាហេតុ​ធ្វើ​ឲ្យ​សម្បុរ​របស់​ផ្លែ​ប៉ោម​ប្រែ​ទៅជា​ពណ៌​ខ្មៅ​-​ស្វាយ ។ សម្បក​ខាងក្រៅ​របស់​វា​ពេល​ជួប​ពន្លឺ​មាន​រស្មី​ចាំង​ផ្លេកៗ​។ អាស្រ័យ​ដោយ​រូបភាព​ខាងក្រៅ​គួរ​ឲ្យ​គយគន់ ហើយ​កម្រ​មាន​ផង​នោះ ទើប​គេ​ដាក់ឈ្មោះ​វា​ថា ផ្លែ​ប៉ោម​ពេជ្រ​ខ្មៅ ។ បច្ចុប្បន្ន​វា​ពុំ​ត្រឹមតែ​ជា​ស្នាដៃ​និពន្ធ​របស់​ធម្មជាតិ​ប៉ុណ្ណោះ​ទេ វា​នៅ​ត្រូវបាន​គេ​អនុវត្ត​បច្ចេកទេស​បង្កាត់​ពូជ​ថែមទៀត​។

​ផ្លែ​ប៉ោម​មាន​ពណ៌​ក្រហម ពេល​ស្រគៀល ហើយនឹង​ប្តូរ​ពណ៌​ទៅជា​ខ្មៅ​-​ស្វាយ​ពេល​វា​ទុំ​

កសិករ​កំពុង​ប្រមូល​ផល​ផ្លែ​ប៉ោម​នៅក្នុង​ចំការ​

​នា​ខែតុលា​រៀងរាល់ឆ្នាំ ផ្លែ​ប៉ោម​នេះ​នឹង​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​។ រយៈពេល​លក់​មាន​ត្រឹម​អំឡុងពេល​២​ខែ​ប៉ុណ្ណោះ ។ វា​ត្រូវបាន​ដឹកជញ្ជូន​ពី​ទី​បេ​ពី​តំបន់​ដទៃ​តាមរយៈ​ផ្លូវអាកាស ហើយដោយ​សារ​ទី​បេ​នៅ​ឆ្ងាយ​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ធ្វើ​ឲ្យ​កម្រៃ​ដឹកជញ្ជូន​ស្មើនឹង​១/៣​នៃ​តម្លៃ​ផ្លែ​ប៉ោម​។ ម្យ៉ាងទៀត​ដោយសារ​ចំនួន​របស់​វា​នៅមានកម្រិត​ទើប​ធ្វើ​ឲ្យ​វា​មានតម្លៃ​ខ្ពស់ជាង​ផ្លែ​ប៉ោម​ធម្មតា ។​

​សម្បក​ផ្លែ​ប៉ោម​ពេល​ជួប​ពន្លឺ​នឹង​ចាំង​ផ្លេកៗ​

​វា​មាន​ក្លិនក្រអូប និង​ផ្អែម​ខ្លាំងណាស់​

​ផ្លែ​នីមួយៗ​មាន​ទម្ងន់​ជា​មធ្យម ២៥០​ក្រាម និង​តម្លៃ​១០​ដុល្លារ​ក្នុង​១​ផ្លែ​

ផ្លែ​ប៉ោម​ពេជ្រ​ខ្មៅ មាន​ក្លិនក្រអូប​ទាក់ទាញ ស្រួយ និង​ផ្អែម​ខ្លាំងណាស់​៕​ ដោយ ៖ សូយន

×