Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! យកឡេឲ្យ​គេ​មក​ទើរ​ត្រឹម​កញ្ចុះ​ ជា​មួយ​បុរស​ម្នាក់​ជា​មន្ត្រី​សាលា​ស្រុក ពេល​ប្តី​តាម​ទាន់ ប្រពន្ធ​ឆ្លើយ​ចំៗ​ថា​…

ថ្មីៗនេះ កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានរឿងរ៉ាវមួយបង្កការភ្ញាក់ផ្អើល និងក៏ដូចការហួសចិត្តពេញបណ្តាញសង្គមតែម្តង ខណៈដែលស្រ្តីជាប្រពន្ធម្នាក់ បានត្រូវប្តីតាមទាន់កំពុងសម្ងំសាសង ហូបអីៗស្ងាត់ៗ ជាមួយបុរសម្នាក់ជាមន្ត្រីសាលាស្រុកអង្គរធំ ឈ្មោះ មឿនគា នៅលើកញ្ចុះមួយកន្លែងយ៉ាងត្រជាក់ចិត្ត។

តាមរយៈវីដេអូ ខណៈប្តីបានតាមទាន់ ស្រ្តីជាប្រពន្ធជាអ្នកលក់ឡេ ក៏បានងើបស្ទុះឡើងចេញអង្រឹងពីក្រោយខ្នងលោកមន្រ្តីសាលាស្រុកភ្លែតតែម្តង និងបានបញ្ជាក់ទៅប្តីផាំងៗថា ខ្លួននាងផ្ទាល់ជាអ្នកមកទីនេះ មិនមែនលោក មឿនគា ណាត់ឲ្យមកជួបទេ គឺយកឡេមកឲ្យគេ ហើយក៏ឡើងកញ្ចុះហូបអីៗជាមួយគ្នាតែម្តងទៅ។

ដោយឡែក លោក មឿនគា វិញ ព្រោះតែស្លន់ស្លោខ្លាំងពេក មិនដឹងដោះទាល់យ៉ាងម៉េច ក៏បាននិយាយយកលេសរួចខ្លួនមួយគ្រាគួរឲ្យអស់សំណើចថា «ឥឡូវ ដាឯង ជំពាក់លុយខ្ញុំទាំងប៉ុន្មាន រួតរះសងវិញជាចាំបាច់មក…» ដែលហាក់ធ្វើដូចជារូបខ្លួន និងស្រីដា ជាប្រពន្ធគេហ្នឹង គឺជាកូនបំណុល ឬ ម្ចាស់បំណុលនិងគ្នាពីអង្កាល់ណាមកអុីចឹង។

ក្រោយឃើញហួសចិត្តខ្លាំងពេក មហាជន​ជាពិសេសស្រីៗ នាំគ្នាព្រលះស្រ្តីជាប្រពន្ធរូបនេះឡើងម៉ាចាស់ដៃថា៖ «កើតជាស្រីគេដែរ បងអន់ចរិកម៉្លេះ, អស់តម្លៃជាមនុស្សស្រីហើយ, ចង់ប្ដូររស់ជាតិរបស់ថ្មី ស្រីល្អចឹងហើយ បានល្បីហើយនាង»។ រីឯប្រុសៗខ្លះទៀត ក៏បានបញ្ចេញអារម្មណ៍សេដថា «ចប់ហើយស្រីសម័យឥឡូវ អោយតែប្រុសស្មោះ គឺវេទនា, កុំស្តាយបង លែងចោលទៅ ស្រីបំរុងក្បត់យើងហើយ គឺនៅថ្ងៃណាមួយ វាគង់តែក្បត់យើងដដែលហ្នឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×