ប្រិយមិត្តមួយចំនួនប្រាកដណាស់បានដឹងខ្លះហើយ កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានរឿងរ៉ាវដ៏ខ្លោចចិត្តមួយ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម មានការហួសចិត្តយ៉ាងខ្លាំងតែម្តង ខណៈដែលវីដេអូមួយបានបង្ហាញឲ្យឃើញប្តីតាមទាន់ប្រពន្ធ មកអង្គុយសាសង ហូបអីៗ ជាមួយបុរសម្នាក់ជាមន្រ្តីសាលាស្រុកអង្គរធំ នៅឯកញ្ចុះមួយកន្លែង។ ហើយនៅពេលភ្លាមៗនោះ ស្រ្តីជាប្រពន្ធដែលបានងើបគូទពីអង្រឹង ក៏បានប្រាប់ប្តីឥតលាក់លៀមថា ខ្លួនយកឡេឲ្យគេ ប៉ុន្តែ ឆ្លៀតចូលមកទីនេះសិន ហើយក៏គ្មានមន្រ្តីខាងលើហៅមកដែរ គឺខ្លួនស្ម័គ្រមកដោយខ្លួនឯងប៉ុណ្ណោះ។
តែបើទោះស្រ្តីជាប្រពន្ធរូបនេះ ខំប្រកែកមិនបានធ្វើអ្វីផ្តេសផ្តាសនិងគ្នាយ៉ាងណាក៏ដោយ ក៏នេះគឺជាសកម្មភាពអង្គុយអង្រឹងបែបកៀកកើយគ្នាយ៉ាងជាក់ស្តែង ហើយតែពីរនាក់ទៀតផង ដែលអាចត្រូវបានចាត់ទុកថាជាទង្វើផិតក្បត់ ដែលមិនអាចប្រកែកដោះសារបានឡើយ។
ដោយឡែក ងាកមកអស់សំណើចខាងប្រុសវិញ ព្រោះតែស្លន់ស្លោខ្លាំងពេក មិនដឹងដោះទាល់យ៉ាងម៉េច ក៏បាននិយាយយកលេសរួចខ្លួនមួយគ្រាថា «ឥឡូវ ដាឯង ជំពាក់លុយខ្ញុំទាំងប៉ុន្មាន រួតរះសងវិញជាចាំបាច់មក…» ដែលហាក់ធ្វើដូចជារូបខ្លួន និងស្រីដា ជាប្រពន្ធគេហ្នឹង គឺជាកូនបំណុល ឬ ម្ចាស់បំណុលនិងគ្នាពីអង្កាល់ណាមកអ៊ីចឹង។
តែយ៉ាងណាមិញ ក្រោយរឿងនេះបានកើតឡើងល្បីពេញបណ្តាញសង្គម បុរសជាប្តីបានទម្លាយឲ្យដឹងថា បុរសដែលប្រពន្ធគាត់បានមកណាត់នៅឯកញ្ចុះនោះ គឺមានឈ្មោះ កុតគា ហៅមឿងគា ជាមន្ត្រីធម្មការ និងសាសនា ស្រុកអង្គរធំ និងជាអ្នកមហាក្នុងពិធីមង្គលការទៀតផង។ បុរសជាប្តីក៏បានឲ្យមហាជនបានដឹងពីប្រវត្តិប្រពន្ធខ្លួនគួរឲ្យអស់សំណើចតាមរយៈខមិនថា ប្រពន្ធរបស់គាត់មានឈ្មោះ សឿម ម៉ាច គឺរូបគាត់បាននាំទៅស្រោចទឹកផង ពាក់ខ្សែគាថាបីជាន់ផង ប៉ុន្តែនៅតែមិនអាចឃាត់បាន ពោលគឺនៅតែមានគំនិតផិតក្បត់រូបគាត់ដដែល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង