វីដេអូមួយ ឃើញថាបានកំពុងទទួលការចាប់អារម្មណ៍ និងជាមួយការកោតសរសើរយ៉ាងស្ញប់ស្ញែង ពីសំណាក់មហាជននៅក្នុងបណ្តាញសង្គម នៅពេលដែលបានឃើញទិដ្ឋភាពកងកម្លាំងល្បាតពេលយប់ បានជិះម៉ូតូអមដំណើរជូនបុរសម្នាក់ដឹកប្រពន្ធពោះធំជិតសម្រាលកូន ឆ្ពោះទៅកាន់មន្ទីរពេទ្យ។
នេះបើតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ស្របពេលដែលកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែបំពេញភារកិច្ចចុះល្បាតអនុវត្តបម្រាមគោចរតាមគោលដៅ ក៏ស្រាប់តែប្រទះឃើញបុរសម្នាក់កំពុងបេីករថយន្តមួយគ្រឿង ជូនប្រពន្ធស្វែងរកមន្ទីរពេទ្យ ដេីម្បីឲ្យប្រពន្ធឆ្លងទន្ល។
ដោយមិនបង្អង់យូរ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ក៏បានចេញម៉ូតូជិះអមដំណើររថយន្ត ដើម្បីបើកផ្លូវសម្រួលចរាចរណ៍ រហូតទៅដល់មន្ទីរពេទ្យសម្ភពមួយកន្លែងនៅម្តុំចោមចៅ ប្រកបដោយសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង