សំណុំឆ្អឹងរបស់ស្ត្រីម្នាក់នាយុគសម័យកណ្តាលបានទម្លាយចេញនូវអាថ៌កំបាំងគួរឲ្យខ្លាចបន្ទាប់ពីស្ត្រីនេះត្រូវបានគេបញ្ចុះ ។
ឆ្អឹងរបស់ទារកត្រូវបានរកឃើញស្ថិតនៅចន្លោះនៃជើងទាំងពីររបស់នារីជាម្តាយ អ្នកបុរាណវិទូ នៅ Imola ប្រទេសអ៊ីតាលី បានរកឃើញគ្រោងឆ្អឹងរបស់ស្ត្រីម្នាក់ដែលស្ថិតក្នុងសភាពពេញលេញ ហើយនាងបានស្លាប់នៅចន្លោះសតវត្សរ៍ទី ៧-៨ ក្រោយគ្រឹះសករាជរួមជាមួយសំណល់ឆ្អឹងដ៏តូចរបស់ទារកម្នាក់ ស្ថិតនៅចន្លោះជើងទាំងពីរ ។
ក្រុមអ្នកបុរាណវិទូជឿថា នេះជាបាតុភូត “coffin birth” (កំណើតមឈូស) គឺជាដើមហេតុនាំឲ្យមានគំហើញចម្លែកបែបនេះ ។ ពោលគឺនាខណៈពេលបញ្ចុះសពនោះទាំងម្តាយនឹងទារកសុទ្ធសឹងបានស្លាប់ទៅហើយ ប៉ុន្តែរហូតទល់ពេលដែលមឈូសត្រូវបានបញ្ចុះ ទើបគេច្រានទារកឲ្យចេញពីពោះមកក្រៅ ។ តាមការវិភាគឲ្យដឹងថា ខណៈពេលដែលស្ត្រីជាម្តាយស្លាប់គភ៌នោះមានអាយុប្រមាណ ៣៨ សប្តាហ៍។
គេនៅពុំទាន់បកស្រាយបានពីមូលហេតុធ្វើឲ្យស្ត្រីរូបនេះស្លាប់ ប៉ុន្តែពួកអ្នកវិទ្យាសាស្ត្របានរកឃើញលើប្រអប់ខួរក្បាលរបស់ស្ត្រីនេះ មានប្រហោងស្វានជ្រៅមួយចូល ដែលជាសញ្ញាបញ្ជាក់ថា គាត់ត្រូវបានគេវះកាត់ខួរក្បាលប្រមាណ១សប្តាហ៍មុនពេលស្លាប់ ពុំមែនរងទណ្ឌកម្មវាយដំអ្វីទេ ។
ងាកមកសិក្សាស្រាវជ្រាវលើឯកសារប្រវត្តិសាស្ត្រទើបដឹងថា ស្ត្រីរូបនេះ ត្រូវបានគេព្យាបាលដោយប្រើបច្ចេកទេសស្វានខួរក្បាល trepanation ដែលកាលជំនាន់នោះតែងត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺឆ្កួតជ្រូក និងជំងឺទាំងឡាយពាក់ព័ន្ធដល់ពណ៌។ ក្រុមអ្នកស្រាវជ្រាវគិតថា វេជ្ជបណ្ឌិតជំនាន់នោះបានប្រើប្រាស់បច្ចេសនេះដើម្បីកាត់បន្ថយជំងឺឆ្កួតជ្រូកក្នុងប្រអប់ខួររបស់ស្ត្រីជាម្តាយ ៕ ចន្ទ្រា