Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់ចាប់ពីថ្ងៃទី១១-១៦ ខែសីហា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៦ ខែសីហា ឆ្នាំ២០២១ ដោយក្រសួងបានស្នើ ដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ។ ក្នុងនោះនៅថ្ងៃទី១១-១២ ខែសីហា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបពីប្រទេសចិន និងនៅថ្ងៃទី១៣-១៦ ខែសីហា ទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល​ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C​ , សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C , អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏នឹងមាន ផ្នែកខ្លះនៃបណ្តៅខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C , សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C​ , អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។

៣) តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C , សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C , អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្រសួងធនធានទឹក សូមសាធារណជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×