ចោរស្រីបុកហោប៉ៅម្នាក់ ត្រូវបានចាប់ខ្លួននៅចំណតរថយន្តក្រុង ក្នុងទីក្រុង Shaoyang ខេត្ត Hunan ។ នៅពេលនោះ ចោរស្រីរូបនេះបានគិតឃើញនូវតែវិធីដ៏ប្រសើរមួយនេះ ដើម្បី «រំដោះ» ខ្លួនចេញពីស្ថានការណ៍ដ៏អាសន្ន (ហិង្សាពីមហាជន) ដោយសម្រេចិត្តស្រាតននលគកតែម្តង ។
ទោះយ៉ាងណា មានមនុស្សមួយចំនួន នៅតែបញ្ចេញកំហឹង និងបានទាញបោចសក់ ដើម្បីផ្តល់មេរៀនដល់នាង ។ ប៉ុន្តែ យ៉ាងណា យុទ្ធសាស្ត្រមិនធម្មតានេះរបស់នាង យ៉ាងហោចណាស់ ក៏ឃើញទទួលបានជោគជ័យគ្រាន់បើដែរ ។ នៅពេលនោះ ប៉ូលីសប្រុសម្នាក់ ក៏បានមកដល់កន្លែងកើតហេតុ ប៉ុន្តែ គាត់ពុំហ៊ានចាត់វិធានការដោយគ្មានការអនុញ្ញាត ។
ទន្ទឹមនោះផងដែរ អ្នកយាមកាមម្នាក់ ក៏បានធ្វើនូវអ្វីដែលនាងអាចស្តារភាពថ្លៃថ្នូររបស់ចោរស្រីនេះ ដោយបានព្យាយាមពាក់អាវឲ្យ ។
ជាចុងក្រោយ ប៉ូលីសស្រី២នាក់ បានមកដល់ នាំនាងចេញពីកន្លែងកើតហេតុ ។ ជាលទ្ធផល ចោរស្រីនេះ ត្រូវបានឃុំខ្លួនក្នុងករណីបញ្ចេញឥរិយាបទមិនសមរម្យនៅទីសាធារណៈ និងបទចោរកម្ម ៕ ចន្ទី