យើងគ្រប់គ្នាតែងតែលឺពាក្យថា “ម្តាយស្ទើរគ្រប់រូបហ៊ានលះបង់ជីវិតដើម្បីសេចក្តីសុខរបស់កូន” តែក៏នៅមានម្តាយខ្លះ សុខចិត្តលះបង់ជីវិតកូន ដើម្បីសេចក្តីសុខផ្ទាល់ខ្លួនផងដែរ។ តួយ៉ាង កុមារម្នាក់ដែលទើបនឹងកើតនៅមានទងផ្ជិតជាប់នឹងខ្លួន ត្រូវបានម្តាយចិត្តខ្មៅបោះបង់ចោល និងយកគ្នាកប់ទាំងរស់។
តែដោយសារជីវិតថ្លៃ កុមារដ៏អភ័ព្វនេះត្រូវបានស្ត្រីឥណ្ឌាម្នាក់ប្រទះឃើញ និងបានជួយសង្គ្រោះទាន់ពេលវេលា។
បើតាមវីដេអូ កុមារគួរឲ្យអាណិតនេះ ត្រូវបានកប់ផ្នែកខាងក្បាល ហើយដីគ្របដណ្តប់ពេញទឺកភ្នែក មើលហើយ គួរឲ្យអាសូរ។
ចង់ដឹងទិដ្ឋភាពសង្គ្រោះនេះយ៉ាងណា សូមមើលវីដេអូទាំងអស់គ្នា៕ សុភ័ក្ត្រ