កូរ៉េខាងជើង បាននិយាយថា ខ្លួននឹងធ្វើការដោះលែងទូកនេសាទរបស់កូរ៉េខាងត្បូងមួយគ្រឿង ដែលខ្លួនចាប់បានកាលពី ៦ថ្ងៃមុន ដោយសារតែបើកចូលក្នុងដែនរបស់កូរ៉េខាងជើងដោយខុសច្បាប់។
បើតាមសេចក្តីរាយការណ៍របស់សារព៌តមានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា ទូកនេសាទមួយគ្រឿង ព្រមទាំងអ្នកនេសាទទាំងអស់ នឹងត្រូវដោះលែងនៅព្រំដែនយោថាស្ថិតនៅសមុទ្រខាងកើត។
ការសម្រេចចិត្តដោះលែងទូក និងអ្នកនេសាទកូរ៉េខាងត្បូងនេះ ធ្វើឡើងក្រោយពេលអ្នកនេសាទទាំងនោះធ្វើការសុំទោសចំពោះការរំលោភច្បាប់។
ការដោះលែង កើតឡើងគាំជួននឹងស្ថានការណ៍មានភាពតានតឹងនៅក្នុងតំបន់ ដោយប្រទេសបងប្អូនទាំងពីរនេះកំពុងដំឡើងសាច់ដុំដាក់គ្នា តាមរយៈការធ្វើសមយុទ្ធជាច្រើនលើកច្រើនសារ។
កូរ៉េខាងជើងនិយាយថា ការដោះលែងទូកនេសាទ ដែននឹងកើតឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការទទួលស្គាល់កំហុសរបស់អ្នកនេសាទទាំងអស់។
ចំនែកប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះផងដែរថា ខ្លួននឹងទទួលយកការដោះលែងទូកដែលចាប់ដោយកូរ៉េខាងជើងនោះ៕ ដោយ ៖ សុភ័ក្ត្រ