ព្រៃវែង ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទិ ២៨ ធ្នូ ២០២៤នេះបានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះ៖ ថ្ងៃនេះនគរបាលខេត្តព្រៃវែងនឹងស្រាយបំភ្លឺករណីផ្ទុះអាវុធនៅ “កអណ្តើក” កាលពីម្សិលលម្អិតតែម្តង ។ សូមជួយអាន និងស្តាប់ឱ្យអស់ផង។ បញ្ជាក់ : នគរបាលព្រៃវែងមិនបានបំផ្ទុះអាវុធនោះទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៧ ខែធ្នូ ២០២៤នេះ មានករណីបាញ់ប្រហារ ទៅលើរថយន្តម៉ាក Starex តាមបណ្ដោយផ្លូវជាតិលេខ ១ ម្តុំផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យមនុស្សជិះក្នុងរថយន្តជាច្រើននាក់រងរបួស ៕ រក្សាសិទ្ធដោយ៖សុទ្ធលី