ប្រាកដណាស់ហើយ មនុស្សស្រីគ្រប់ៗរូប គឺតែងតែប្រាថ្នាចង់បានស្វាមីដែលចេះយល់ចិត្ត ដឹងទុក្ខធុរៈ និងលះបង់ធ្វើអ្វីៗគ្រប់យ៉ាងណា ដើម្បីសុភមង្គលគ្រួសារ មិនថានៅក្នុងកាលៈទេសគ្រាដ៏លំបាកណា គឺនៅតែស្ថិតនៅក្បែរមើលថែរក្សា និងផ្តល់កម្លាំងចិត្តដល់ប្រពន្ធជានិច្ច មិនឲ្យប្រពន្ធពិបាកចិត្តនោះឡើយ។
ទាក់ទងនឹងទង្វើដ៏ល្អរបស់បុរសជាស្វាមីដូចបានលើកឡើងខាងលើនេះផងដែរ ស្រ្តីម្នាក់បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពប្តីរបស់ខ្លួន មើលថែបានយ៉ាងល្អ ក្នុងអំឡុងពេលរូបនាងសម្រាលកូនទី៣ ដោយបង្ហាញក្តីស្រឡាញ់មកលើរូបនាង សឹងលើសគ្រាស្នេហ៍ដំបូងទៅទៀត។ ហើយដោយយល់ឃើញថា ខ្លួនជាមនុស្សមានសំណាង និងក៏ដូចចង់ថ្លែងអំណរគុណចំពោះទង្វើដ៏ល្អរបស់ស្វាមី ដែលបានផ្តល់ក្តីស្រឡាញ់ចំពោះរូបនាងគ្មានការប្រែប្រួលបែបនេះ នាងក៏បានសរសេររៀបនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ Pen Chanthy ថា៖ «ពេលវេលា៥ឆ្នាំដែលអូនរៀបការជាមួយបង នេះគឺជារូបភាព ដែលនាងខ្ញុំសម្រា លកូនលើកទី៣ ហើយក៏ជាកូនប្រុសពៅផងដែរ បងនៅតែស្រលាញ់ ថ្នាក់ថ្នមមើលថែរក្សាអូនដូចដើមជាអ្វីដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន និយាយសរុបមក នាងខ្ញុំគ្មានគោលបំណង នឹងចង់ផុសដើម្បីបង្អួតឬក៏លើកតម្កើងខ្លួនឯងនោះទេ។
គ្រាន់តែចង់ថ្លែងអំណរអរគុណដល់ស្វាមីរបស់នាងខ្ញុំ ដែលកន្លងមក គាត់តែងតែស្រលាញ់ ថ្នាក់ថ្នម និងមើលថែនាងខ្ញុំបានយ៉ាងល្អបំផុត អូនគ្មានអ្វីនិយាយច្រើនទេ គ្រាន់តែចង់និយាយពាក្យក្នុងចិត្តបន្តិចថា(អូនពិតជាសំណាងណាស់ ដែលមានបងជាប្ដីអូន មានបងជាប៉ារបស់កូនអូន និងមានបងជាកូនប្រសារប៉ា ម៉ាក់អូន) អរគុណដែលបងចូលមកក្នុងជីវិតរបស់អូនប្ដីសម្លាញ់សោម សុភី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង