Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះណាស់! ពេលដឹងថា បង​ប្អូន​វា​ងាប់​ ខំ​ខាំ​លើក​រលាក់​ឲ្យ​ក្រោក​ឡើង អ្នក​ធ្លាប់ចិញ្ចឹម​ឆ្កែ​ទើប​យល់​អារម្មណ៍​មួយ​នេះ (វីដេអូ)

សុនខ ត្រូវបានចាត់ទុកជាប្រភេទសត្វចេះខ្លាំងណាស់ ជាពិសេស គឺមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់វា មិនថាចំពោះមនុស្សដែលជាម្ចាស់ ឬក៏គ្នាវាជាសត្វដូចគ្នានោះទេ។

ជាក់ស្តែង ដូចក្នុងវីដេអូនេះ គឺពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ​ខណៈបង្ហាញសុនខ១ក្បាល បានព្យាបាលខាំលើករលាក់សុនខ១ក្បាលទៀត ដែលជាបងប្អូនធ្លាប់រួមរស់ជាមួយតាំងពីតូចមកម្ល៉េះ ឲ្យងើបដឹងខ្លួនឡើងវិញ បន្ទាប់ពីគ្នាវា ត្រូវបានរថយន្តបើកបុកងាប់។

តែបើទោះវាខំព្យាយាមដាស់យ៉ាងណា ក៏មិនអាចជួយបានដែរ ព្រោះថា នៅពេលនេះ មិត្តសំឡាញ់របស់វាបានលាចាកចោលហើយ ​ដែលធ្វើឲ្យវាស្រក់ទឹកភ្នែក និងបានត្រឹមសំឡឹងមើលមិត្តយ៉ាងក្រៀមក្រំជាទីបំផុត ខណៈម្ចាស់រៀបចំយកទៅកប់។

ចំណែកម្ចាស់វិញ ដែលសម្តែងក្តីអាណិតអាសូរដល់សត្វឆ្កែរបស់ខ្លួន ឡើងរំជួលចិត្តស្ទើរស្រក់ទឹកភ្នែក ក៏បានសំណូមពរដល់អ្នកបើកឡានម៉ូតូលឿនៗ ក្នុងភូមិ សូមមេត្តាបន្ថយល្បឿនផង ដោយគាត់ថា នេះសំណាងហើយប៉ះចំឆ្កែ ចុះបើប៉ះមនុស្ស កូនក្មេងវិញ តើអ្នកនឹងប្រឈមបញ្ហាអ្វី? ខណៈសត្វឆ្កែដើរអែបចិញ្ចើមផ្លូវសោះ ក៏បុកងាប់ដែរ។ ជាក់ស្តែង ដូចករណីឡានបុកឆ្កែរបស់គាត់នេះ គឺម្ចាស់ឡានបើកលឿនដូចហោះអុីចឹង ដោយមិនមានការប្រុងប្រយ័ត្ន ឬ បន្ថយល្បឿននៅទីកន្លែងប្រជុំជនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×