សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៣៨ភាគរយ មកត្រឹម ៥១៩,៥៣ពិន្ទុ។ ភាគហ៊ុនចំនួន ៤ ដែលរួមមាន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ហ្ក្រេនធ្វីន (GTI) ផេសថិក (PEPC) និងអេស៊ីលីដា (ABC) មានការធ្លាក់ចុះ ១០, ២០,៣០និង ៦០រៀល រៀងគ្នា មកត្រឹម ២.០៩០ រៀល ៤.៤០០រៀល ៣.២២០រៀល និង ១២.០៤០រៀល។
ទំហំជួញដូរសរុបរបស់ អេស៊ីលីដា បានធ្លាក់ចុះដល់កម្រិតតិចជាងគេក្នុងរយៈពេល ៥១ថ្ងៃនៃចំនួនថ្លៃជួញដូរចុងក្រោយចាប់តាំងពី ពេលប្រកាសនូវការធ្វើនិយ័តកម្មរបស់ភាគហ៊ុនរបស់ក្រុមហ៊ុន អេ អេស អេភីអីលស៊ី នៅក្នុងផ្សារមូលបត្រកម្ពុជា ខណៈថ្លៃភាគហ៊ុនរបស់ អេស៊ីលីដា ក៏បានធ្លាក់ចុះដល់ថ្លៃទាបជាងគេម្តងទៀតផងដែរ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពុងផែស្វយ័តក្រុងភ្នំពេញ (PPAP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAP) បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៤៥៩,៤៨លានរៀល។ គួរបញ្ជាក់ផងដែរ ទំហំជួញដូរសរុបនៅថ្ងៃនេះគឺបានគ្របដណ្តប់ដោយវិនិយោគិនឯកត្តបុគ្គលរហូតដល់ ១០០ភាគរយ៕