Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមផ្លូវសមុទ្រ នឹងបើកដំណើរការឡើងវិញចំពោះអ្នកចាក់វ៉ាក់សាំងរួចរាល់

ព្រះសីហនុ៖ ប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវសមុទ្រ នឹងបើកដំណើរការឡើងវិញ និងសម្រាប់តែអ្នកចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុន GTVC បានឱ្យដឹងថា ចំពោះដំណើរការអាជីវកម្មដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រប្រចាំថ្ងៃឡើងវិញ គឺសម្រាប់​អ្នក​ចាក់វ៉ាក់សាំងរួចរាល់ ហើយដើម្បីការពារសុខុមាលភាពជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ​ នៅក្នុងបរិបទ កូវីដ-១៩នេះ។

ដោយសារតែវិបត្តិជំងឺកូវីដ១៩ នាពេលកន្លងមក សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានផ្អាកការធ្វើដំណើរកំសាន្តទៅតាមបណ្ដាកោះនានា នៅក្នុងខេត្តព្រះសីហនុ ឥឡូវនេះ អាចចាប់ផ្តើមធ្វើដំណើរឡើង​វិញ ជាមួយក្រុមហ៊ុនទូកទេសចរណ៍របស់ក្រុមហ៊ុន GTVC ដោយទទួលការកក់សំបុត្រសម្រាប់ភ្ញៀវ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក ដោយមុននឹងឡើងជិះលើអូរប័រ គឺតម្រូវឱ្យភ្ញៀវដើរឆ្លងកាត់ទូរបាញ់សម្លាប់មេរោគ ជាមុនសិន ទើបអនុញ្ញាតអឱ្យភ្ញៀវឡើងជិះនៅក្នុងអូប័រ។

ក្រុមហ៊ុន G.T.V.C speedboat Cambodia សូមអរគុណចំពោះភ្ញៀវគ្រប់រូប ដែលគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសូមអនុវត្តន៍ឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕

×