ប្រិយមិត្ត និងមហាជន ពិតណាស់បានទទួលជ្រាបច្រើន និងក៏ដូចជាមានការហួសចិត្តខ្លាំងផងដែរ ទាក់ទងរឿងរ៉ាវព្រះសង្ឃ សេង ប៊ុនធឿន ដែលពិតជាចម្លែកខ្លាំងតែម្តង ព្រោះថា សុខៗព្រះអង្គស្រាប់តែបានចេញមកលើកតម្កើងគ្រូហុងស៊ុយ ចៅម៉ែ ខណៈមហាជនជាច្រើន កំពុងសម្តែងការស្អប់ជាខ្លាំង ទាក់ទងរឿងរកស៊ីបោកប្រាក់គេឯងស្ទើរគ្រប់គ្នានៅលើអនឡាញ តាមរយៈយកពាក្យសច្ចៈ ទៀងត្រង់ យកព្រះពុទ្ធសាសនា មកបាំងនូវទង្វើដ៏អាក្រក់របស់ខ្លួន។
ជាក់ស្តែង ព្រះសង្ឃអង្គនេះ បានមានសង្ឃដីការសរសេររៀបរាប់ក្នុង Caption និងភ្ជាប់រូបនាង ចៅម៉ែ ជាច្រើនសន្លឹកយ៉ាងចម្លែក ដែលមានខ្លឹមសារលើកតម្កើងចំៗយ៉ាងដូច្នេះថា៖ «មិនដែលមើល Live គ្រូហុងស៊ុយទេពីមុនមក ប៉ុន្តែអូសកាត់ដោយចៃដន្យក្រោយឆាន់ចង្ហាន់ត្រង់រួចគេហៅគាត់ថា « ចៅម៉ែ »។ ក្បួន ហុងស៊ុយ ដែលគាត់លើកឡើងគឺជាមេរៀនរបស់ព្រះពុទ្ធ មានហេតុ បច្ច័យ ផល។ ផលកើតចេញអំពីហេតុ ស្តាប់ហើយយល់ឃើញថា ឧបនិស្ស័យគាត់ ខ្ពស់ណាស់ ជ្រៅជ្រះណាស់ ត្រឹមត្រូវណាស់ បើមិនជឿស្តាប់គាត់ទៅ។ បញ្ជាក់ អាត្មាអត់ដែលស្គាល់គាត់ទេ ប៉ុន្តែអំពើល្អគាត់ ការយល់ដឹងរបស់គាត់ គួរជាទីជ្រះថ្លា និងកោតសរសើរ»។
ពិតណាស់ ក្រោយព្រះសង្ឃខាងលើ ចេញមកលើកឡើងបែបនេះ ពិសេសគឺត្រង់ថាយក ព្រះពុទ្ធ មកពាក់ព័ន្ធ ហុងស៊ុយ ស្រាប់តែមហាជននាំគ្នាព្រលះឲ្យមិនកប់ៗថា៖ «ដូចចង់ល្បីហួសហេតុ បើខាងកាន់ជើងលើកជើងនេះ ពូកែផុតលេខ សឹកចេញទៅកុំឱ្យចង្រៃ, តើក្នុងព្រះអភិធម្ម មានខ្លឹមសារទាក់ទង និងក្បួនហ៊ុងស៊ុយ ដូចដែលព្រះអង្គខាងលើ មានសង្ឃដីការដែរទេ? វាហាក់ដូចជាចម្លែកពេកហើយ, សឹកទៅតេគុណម្ចាស់អើយ កុំអោយខាតចង្ហាន់វត្ត ការឆាន់ចង្ហាន់ពុទ្ធបរិស័ទ្ទ ដោយមិនមានចិត្តស្មោះក្នុងព្រះពុទ្ធសាសនាបរិសុទ្ធ នាំអោយបាបធ្លាក់នរក កុំចៅម៉ែអោយ10/ $20 ក៏ធ្វើរឿងខុសពីធម៌អា ព្រះពុទ្ធគ្មានទេពាក្យថា ហុងស៊ុយ រឺតេជគុណ មានចិត្តលោភលន់បោកឧបាសកឧបាសិកាដែរ តែមើលទៅមិនខុសគ្នាទេ, គ្រាន់តែសរសេរ Captions ពាក្យខាងលើនេះ គឺជាមុសាទៅហើយ ប្រទេសថៃគ្មានផ្ដល់សិទ្ធិឈ្មោះជនបរទេសណាមួយ ដែលគ្មានសញ្ជាតិថៃ អាចទិញឡាន ផ្ទះ អចលនទ្រព្យបានទេ បើតាមដឹងនាងរស់នៅថៃ គឺឈ្មោះក្រោមច្បាប់ជាពលករ,…»។
ដោយឡែក លោកតាដំបងដែក ឯណេះវិញ ក៏បានចេញប្រតិកម្ម ទៅកាន់ព្រះសង្ឃខាងលើនេះផងដែរ ដោយក្នុងនោះលោកតា បានចោទសួរថា ខ្លួនយើងជាភិក្ខុសង្ឃ ដែលគ្រងស្បង់ចីវរ តើមានសិទ្ធិទៅជួយផ្សព្វផ្សាយឲ្យគ្រូណាៗអុីចឹងដែរ ឬអត់? ជាពិសេសទៅលើកតម្កើងគ្រូព្រាយ ឬយាយ៣១ ដែលគេកំពុងតាមប្រមាញ់ និងត្រូវបានចាត់ចូលក្នុងបញ្ជីបោកប្រាស់នៅលើប្រព័ន្ធអុីនធើរណែតមួយនេះទៅវិញ តើសមទេ?។ ហេតុនេះ លោកតាដំបងដែក ក៏សូមចិត្តព្រះសង្ឃរូបនេះ គួរបញ្ឈប់ទៅ និងងាកមកខិតខំផ្សព្វផ្សាយព្រះធម៌ ផ្តល់ឱវាទអប់រំនូវអ្វីដែលជាអំពើល្អៗ ទើបជាព្រះសង្ឃដ៏គំរូសម្រាប់ពលរដ្ឋខ្មែរគួរគោរព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង