មួយរយៈពេលកន្លងមកនេះ គ្រូហុងស៊ុយ ចៅម៉ែ ឬមហាជនហៅថា យាយ ៣១ សង្កេតឃើញថា បានកំពុងល្បីណាស់ គឺល្បីខ្លាំងបំផុត គ្រាដែលអតិថិជន ជាពិសេសតំណាងសាខាៗទាំងនៅក្នុងស្រុកខ្មែរ និងសហរដ្ឋអាមេរិក បានចេញមកទម្លាយខ្ទេចរឿងនាង ចៅម៉ែ ម្ចាស់ក្រុមហ៊ុនវិមានរចនា រកស៊ីបោកប្រាស់ពួកគាត់ ឲ្យលង់ខ្លួនអស់ប្រាក់រាប់ពាន់ ម៉ឺនដុល្លារ ឯណោះ។
ពិតណាស់ ចៅម៉ែ ពុំត្រឹមតែរកស៊ីបោកប្រាស់គេស្ទើរគ្រប់គ្នា ទាំងគ្រឿងវត្ថុមង្គលហុងស៊ុយដែលគ្មានស័ក្តិសិទ្ធអ្វី និងគ្រឿងសម្អាងក៏គ្មានគុណភាព បោកយកតែលុយកម្លាំងញើសឈាមគេទាំងក្តៅក្រហាយ សម្ងំសោយសុខនៅឯប្រទេសថៃប៉ុណ្ណោះទេ គឺថែមទាំងមានឈ្មោះលួច Copy ក្នុងនោះសូម្បីតែ Logo ក្រុមហ៊ុន ក៏ ចៅម៉ែ លួចចម្លងដែរ។
ជាក់ស្តែង ថ្មីៗនេះ ផេកហ្វេសប៊ុកមួយឈ្មោះថា Sassy Lady Vna បានទម្លាយឲ្យដឹងពីទង្វើគ្រូហុងស៊ុយក្លែងក្លាយ ចៅម៉ែ ឬយាយ ៣១ រូបនេះ លួច Copy ឡូហ្គោ ពីគ្រូរបស់ខ្លួនមានឈ្មោះថា អ្នកគ្រូ រ៉ុង ដែលមានជំនាញបង្រៀនច្បាប់ស្រូបទាញនៅប្រទេសថៃ និងជាម្ចាស់ប្រេនឈ្មោះ Richest។
ប្រភពបានរៀបរាប់ពីរឿងកូនសិស្ស (យាយ៣១) Copy ឡូហ្គោ ពីគ្រូ ឲ្យដឹងថា៖ សួរស្តីហ្វេនpage ថ្ងៃនេះ យើងមកមើល Logo របស់ក្រុមហ៊ុនយាយ31 ហុងខ្សុយម្តង! តើ logo ចេញពីណាមក ? កូពីគំនិតចេញពីអ្នកណាមក? អ្នកគ្រូ រ៉ុង ជា Master Love & Attraction បង្រៀនច្បាប់ស្រូបទាញនៅប្រទេសថៃ ជាម្ចាស់ប្រេនឈ្មោះ Richest មានលក់ ផលិផលគ្រឿងសំអាង ក្រេមលាបមាត់ ម្សៅ..។ល។ មាន Logo អក្សរ” R “ តែស្លាបជា មេអំបៅ!។
ប្រភពខាងលើបន្តថា យាយ31 ហុងខ្សុយ ជាសិស្សរបស់អ្នកគ្រូ រ៉ុង បានរៀនវិជ្ជាច្បាប់ស្រូបទាញពីគ្រូរ៉ុង ចេញបើកក្រុមហ៊ុន ឈ្មោះ Rachana Palace ប្រេន រចនា Logo អក្សរ “ R “ តែស្លាប ក្អែក ពាក់ម្កុជ ពីលើ! លក់គ្រឿងសម្អាង តែបង្រៀន ហុងស៊ុយ ប្រេនគ្រូរ៉ុង បង្កើតឡើង មុន យាយ31ទៀត! អុីចឹងមានតែសិស្ស លួចគំនិតកែឆ្នៃ Logo ពីគ្រូ! ទើបស្រដៀងគ្នា ប្រហាក់ប្រហែលគ្នា ខុសត្រង់ មួយស្រូបទាញ មួយទៀត ហុងសុយ មួយស្លាប មេអំបៅ មួយស្លាបក្អែក ! ថែមម្កុជពីលើ ហ្វេនៗៗ ជួយដាក់ពិន្ទុផង! តើយ៉ាងមិចដែរ? រវាងគ្រូ នឹង សិស្ស៕ រក្សាសិទ្ធិដោយ៖ លឹមហុង