តម្លៃជួញដូរភាគហ៊ុនបានត្រឡប់មកនៅត្រឹម ៧០២,៤៦ លានរៀលនៅចុងខែសីហានេះ ហើយសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៧៥ភាគរយផងដែរ មកត្រឹម៥០៨,៤៧ពិន្ទុ។
ភាគហ៊ុនចំនួន៤ មានការថយចុះ ដោយ អេស៊ីលីដា (ABC) បាននាំមុខជាមួយនឹងការធ្លាក់ចុះចំនួន ១២០រៀល ក្នុងមួយហ៊ុន មកត្រឹម ១១.៦៦០រៀល ដែលជាថ្លៃទាបជាងគេរបស់ភាគហ៊ុន អេស៊ីលីដា។ភាគហ៊ុនបន្ទាប់គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ចំនួន ៨០រៀល មកត្រឹម ១៣.៦៤០រៀល។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP)បានថយចុះ២០រៀល ដូចគ្នាមក ៧.០៦០រៀល និង ១៤.៩៦០រៀលរៀងគ្នា។
ផ្ទុយមកវិញភាគហ៊ុនភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានកើនឡើង១០រៀល ដល់ ២.០៨០រៀល ហើយហ្រ្កេនធ្វីន (GTI) វិញមានកំណើន ៦០រៀល ដល់ ៤.៤៨០រៀល។ភាគហ៊ុន ផេសថិក (PEPC) បានរក្សាថ្លៃថេរត្រឹមថ្លៃបិទកាលពីម្សិលមិញ។ គួរបញ្ជាក់ផងដែរថា តម្លៃជួញដូរសរុបនៅថ្ងៃអង្គារម្សិលមិញនេះ បានគ្របដណ្តប់ដោយវិនិយោគិនប្រភេទឯកត្តបុគ្គលដល់ ១០០ភាគរយ៕