Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំទីតាំងកំសាន្ត បែបធម្មជាតិ ត្រៀមបើកទទួលភ្ញៀវទេសចរឡើងវិញ

បាត់ដំបង៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ទីតាំងកំសាន្តបែបធម្មជាតិ ស្ថិតនៅក្នុងខេត្តបាត់​ដំបង  កំពុងត្រៀមបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ ក្រោយបិទបព្ជាប់ត្រឹមថ្ងៃទី៣១ ខែសីហា កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ​តំបន់រមណីយដ្ឋាន និងកន្លែងកំសាន្តនានាក្នុងខេត្តបាត់ដំបង ក៏កំពុងត្រៀមទទួលភ្ញៀវទេសចរ​​ឱ្យមកកំសាន្តលេងផងដែរ។ លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា បើសិនជាគ្មានការប្រែប្រួលអ្វីនោះទេ នៅថ្ងៃទី០១ខែកញ្ញានេះ នឹងដល់​ថ្ងៃដែលកំណត់ឱ្យបើកដំណើរការតំបន់គោលដៅទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបងឡើងវីញ បន្ទាប់ពីបិទបណ្តោះអាសន្នពីរលើករួចមក។

រហូតមកទល់ពេលនេះ មិនទាន់បានទទួលគោលការណ៍ពីក្រសួងទេសចរណ៍នៅឡើយ​ទេ ថាត្រូវបើកឡើងវិញ ឬត្រូវបន្តបិទបណ្តោះអាសន្នទៀត បើទោះជាដល់ថ្ងៃកំណត់បើកវិញទៅហើយក៏ដោយ។ រមណីដ្ឋាននិងតំបន់ទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង មានសម្បូរបែប ជាលក្ខណៈវប្បធម៌ប្រពៃណី ប្រវត្តិសាស្រ្ត និង បែបធម្មជាតិជាដើម ។ ក្នុងនោះសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ជាទីតាំងកំសាន្ត បែបធម្មជាតិមួយ កំពុងត្រៀមបើកដំណើរការទទួលភ្ញៀវឡើងវិញផងដែរ។

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំ ដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង២ហិចតា លើកំពូលភ្នំដែលអ្នកនៅតំបន់នោះហៅថាបឹងទន្លេផែន ហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។ ទីតាំងនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយគន់។​

គួរបញ្ជាក់ថា បាត់ដំបង គឺជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ដ៏សំបូរបែប លក្ខណៈវប្បធម៌ ប្រវត្តិសាស្រ្ត និងកែច្នៃ បានទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តជាហូរហែ ក្នុងអំឡុងពេលមិនទាន់មានវត្តមានជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ ប៉ុន្តែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេសចរណ៍ ធ្លាក់ចុះយ៉ាងខ្លាំង៕

×