Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះ ដោយមានភាគហ៊ុន អេស៊ីលីដា (ABC) ធ្លាក់ចុះខ្ពស់ជាងគេ ចំនួន ១៨០រៀលក្នុងមួយហ៊ុន មកបិទនៅថ្លៃ១១.៤៨០រៀល

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា នៅតែបន្តមានការថយចុះជាបន្តបន្ទាប់ ហើយបានថយ ១,១០ភាគរយ កាលពីថ្ងៃម្សិលមិញនេះ មកត្រឹម ៥០២,៩០ពិន្ទុប៉ុណ្ណោះ។

ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះ ដោយមានភាគហ៊ុន អេស៊ីលីដា​ (ABC)  ធ្លាក់ចុះខ្ពស់ជាងគេ ចំនួន ១៨០រៀលក្នុងមួយហ៊ុន មកបិទនៅថ្លៃ​១១.៤៨០រៀល ដែលជា ថ្លៃទាបជាងគេរបស់ខ្លួនម្តងទៀត។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)  និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្លាក់ចុះ ៤០រៀល ដូចគ្នាមក ៧.០២០រៀល និង ១៣.៦០០រៀល។

ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ជាភាគហ៊ុនធ្លាក់ទាបបំផុតចំនួន ១០រៀលក្នុងមួយហ៊ុនមកត្រឹម ២.០៧០រៀល។ យ៉ាងណាមិញ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងផេសថិក (PEPC) បានកើនឡើង ២០រៀល និង ១០រៀល ដល់ ១៤.៩៨០ រៀលនិង ៣.២០០រៀលរៀងគ្នា។ ហ្ក្រេនធ្វីន (GTI) បានរក្សាថ្លៃថេរដដែល។

តម្លៃជួញដូរភាគហ៊ុនសរុបវិញបែរជាមានការកើនឡើងទ្វេដង បើធៀបនឹងម្សិលមិញ ពោលគឺ ១,៥២ប៊ីលានរៀល។ គួរបញ្ជាក់ថា តម្លៃជួញដូរសរុបរបស់ភាគហ៊ុន PPAP បានធ្លាក់មកត្រឹមកម្រិតតិចជាងគេ ២៩ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ៕  

×