Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រយុទ្ធគ្នាខ្លាំងត្រូវបានរាយការណ៍នៅក្នុងខេត្តចុងក្រោយរបស់អាហ្វហ្គានីស្ថាន មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់

ក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងក្រុមតាលីបង់ និងក្រុមកងកម្លាំងក្នុងប្រទេស ត្រូវបានគេរាយការណ៍ថា ខេត្តមួយចុងក្រោយរបស់អាហ្វហ្គានីស្ថានមិនត្រូវបានក្រុមតាលីបង់រឹបអូសបានទេ ខណៈដែលក្រុមបះបោរធ្វើការដើម្បីរឹតបន្តឹងការក្តោបក្តាប់ប្រទេសរបស់ខ្លួនបន្ទាប់ពីអាមេរិកចាប់បានដកទ័ពចេញ។

មន្រ្តីម្នាក់មកពីចលនាតស៊ូដែលមានមូលដ្ឋាននៅតំបន់ជ្រលងភ្នំ Panjshir បាននិយាយថាយ៉ាងហោចណាស់យុទ្ធជនរបស់ខ្លួនចំនួន ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយក្រុមតាលីបង់ ប៉ុន្តែចំនួនអ្នកស្លាប់បានទ្វេដងចំពោះក្រុមបោះបោរ។ ទោះយ៉ាងណាមន្រ្តីតាលីបង់បានប្រាប់ the Post ថា ក្រុមនេះបានដណ្តើមបានយ៉ាងហោចណាស់ស្រុកមួយហើយតំបន់ដែលនៅសេសសល់នោះនឹងត្រូវកាន់កាប់ក្នុងពេលឆាប់ៗនេះ។

យោងតាមកាសែត The Wall Street Journal ក្រុមបះបោរបានអះអាងថា ពួកគេបានដណ្តើមកាន់កាប់តំបន់ស៊ូតុល (Shotul) នៅខេត្តប៉ានសឺ (Panjshir) ។ ការប្រយុទ្ធគ្នាក៏ត្រូវបានគេរាយការណ៍ថា បានផ្ទុះឡើងនៅខេត្តវ៉ាដាក (Wardak) និងដាយកុនឌី (Daikundi)​ដែលជាកន្លែងដែលក្រុមធំ ៗ បង្កើតឡើង។ ជាក់ស្តែតំបន់ទាំងនេះ គឺភាគច្រើនជាជនជាតិភាគតិចស៊ីអ៊ីត (Shiite) ដែលបានបង្កើតកងជីវពលប្រដាប់អាវុធ។

លោក Amir Khan Muttaqi មន្រ្តីជាន់ខ្ពស់តាលីបង់ដែលកំពុងពិភាក្សាជាមួយអតីតមន្រ្តីរដ្ឋាភិបាលនៅទីក្រុងកាប៊ុលបាននិយាយកាលពីថ្ងៃពុធថា ការបង្ក្រាបក្រុមនេះគឺបានបញ្ចប់ទាំងស្រុង។ បើយោងតាមការសែត Journalដកស្រង់សម្តី លោកMuttaqi ដែលបាននិយាយនៅក្នុងសារសម្លេងមួយដែលបានចែកចាយនៅលើបណ្តាញសង្គមថា«ឥឡូវនេះអាហ្វហ្គានីស្ថានទាំងអស់មានសន្តិភាពហើយលោក ម៉ូជេហិដិន ទទួលបានជ័យជំនះហេតុអ្វីប្រជាជនក្នុងស្រុក ប៉ាញសឺគួររងទុក្ខទៅវិញ?»

លោកបានផ្ញើសារទៅក្រុមតស៊ូដែលកំពុងព្យាយាមកាន់កាប់ស្រុកចុងក្រោយរបស់អាហ្វហ្គានីស្ថានដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ដោយប្រាប់ពួកគេថា« គ្រប់គ្រាន់ហើយ” ។ លោកបានបន្ថែម«អ្នកមិនគួរបន្តប្រយុទ្ធគ្នាទៀតទេ។ ចូលរួមជាមួយក្រុមអ៊ីស្លាមអេមារ៉េត»។

ក្រុមតាលីបង់បានប្រកាសជ័យជំនះនៅអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ បន្ទាប់ពីយន្តហោះយោធាអាមេរិកចុងក្រោយបានចាកចេញពីប្រទេសដោយមានមន្រ្តីម្នាក់មកពីក្រុមនេះអះអាងថា«នៅទីបំផុតអាហ្វហ្កានីស្ថានមានសេរីភាព»៕

×