Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកែប គ្រោងចំណាយថវិកាប្រមាណ ២ លានដុល្លារ ចាប់ផ្តើមសាងសង់កំពង់ផែដឹកទំនិញសេះស នៅពាក់កណ្តាល ខែកញ្ញានេះ

កែប៖ កំពង់ផែដឹកទំនិញសេះសនេះ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ នៅក្នុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះ មានសមត្ថភាពឲ្យសាឡាងដឹកទំនិញចេញចូលបាន ក្នុងរង្វង់ពី ១០តោន ទៅ ១០០០តោន ដែលគម្រោងកំពង់ផែនេះ គ្រោងចំណាយថវិកាប្រមាណ ២លានដុល្លារ។ ដោយឡែកនៅក្នុងខេត្តកំពត កំពង់ផែនេះ ក៏នឹងមានលទ្ធភាពអាចនាំចេញ នាំចូលទំនិញនានា តាមបណ្តាប្រទេសជិតខាងផងដែរ។

ចំណតជលយាន្តសេះស ជាកំពង់ផែដឹកទំនិញលើកដំបូងរបស់ខេត្តកែប ដែលជាការវិនិយោគរួមគ្នា រវាងរដ្ឋ និងវិស័យឯកជន ។​ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ផ្អែកលើការសិក្សាវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតជលយាន្ត ឬ(កំពង់ផែសះស) ដោយគណៈកម្មការចម្រុះទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តគម្រោងវិនិយោគសាងសង់ ចំណតដលយាន្ត (កំពង់ផែស) នេះមានគោលបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតឱកាស ការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់របស់ប្រជាពលរដ្ឋនៅក្នុង ខេត្តកែប។

កំពង់ផែសេះសនេះ មានទីតាំងស្ថិតនៅភូមិអូរក្រសារ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប ដោយគ្រោងបញ្ចប់​ការសាងសង់ នៅចុងឆ្នាំ២០២៣។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា  បច្ចប្បន្នជ្រលងទឹក ដែលប្រជានេសាទ កំពុងប្រើរាល់ថ្ងៃ មានសភាពតូច ដូចនេះ ចាំបាច់ ត្រូវមានការកាយពង្រីកផ្លួវទឹក ឲ្យមានជម្រៅជ្រៅ និងធំជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យសាឡាង ចេញចូលបាន ជាពិសេសការពង្រីក​ការដឹកជញ្ជូនឱ្យកាន់តែធំនិងប្រសើរជាងមុន។

គួរបញ្ជាក់ថា ចំណតជនយាន្តសេះស គ្រោងនឹងដាក់ឲ្យអនុវត្តន៍នាពេលខាងមុខនេះ ដែលបម្រើឲ្យការដឹកទំនិញចាំបាច់នានា ដោយនៅក្នុងនោះ គឺប្រភេទធ្យូងថ្ម សម្រាប់បម្រើឲ្យរោងចក្រផលិតស៊ីម៉ង់ត៍ធំៗ ២ ដែលមាននៅក្នុងខេត្តកែប និងខេត្តកំពតផងដែរ៕

×