Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ផ្តល់ជំនួយសម្ភារបរិក្ខារវេជ្ជសាស្រ្ត ដល់កម្ពុជា បន្ថែមទៀត

ភ្នំពេញ៖  មូលនិធិចិន ដើម្បី សន្តិភាព  និងការអភិវឌ្ឍ  (China Foundation for Peace and Development-CFPD) បាន ផ្តល់ ជំនួយ  សម្ភារបរិក្ខារវេជ្ជសាស្រ្ត  ជូនវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)    ស្មើនឹងទឹកប្រាក់  ១៩៦.៦១៦យ័ន(ប្រមាណ ៣០.៤៣៥ ដុល្លារ )តាមរយៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការសង្គមស៊ីវិល និងមិត្តភាព  រវាងប្រជាជន កម្ពុជា  និងប្រជាជនចិន  ក៏ដូចជាចូលរួម ចំណែក   ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។

ពិធីប្រគល់-ទទួល  ជំនួយ  សម្ភារបរិក្ខារវេជ្ជសាស្រ្ត  ធ្វើឡើង តាមរយៈប្រព័ន្ធអនឡាញ  នៅថ្ងៃទី៤  ខែកញ្ញា  ឆ្នាំ២០២១នេះ ដោយក្នុងនោះរួមមាន  ម៉ាសវេជ្ជសាស្រ្តចំនួន ២០០.០០០សន្លឹក ,  តេស្តរហ័ស SARS-COV-2 ម៉ាក Novel ចំនួន ៥.០០០តេស្ត,  ឈុតអាវពេទ្យ ការពារមេរោគ ចំនួន ៥.០០០ឈុត,  ថ្នាំគ្រាប់ Lianhua Qingwen  ចំនួន ២.៤០០ប្រអប់។

ជំនួយទាំងអស់នេះ  ដើម្បីចូលរួមចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩  ហេីយ វេទិកាសម្ព័ន្ធសង្គមស៊ីវិល  វ.ស.ស  នឹងចាប់ផ្តើម យុទ្ធនាការ បាញ់ថ្នាំ សម្លាប់  មេរោគ កូវីដ-១៩ ជុំទី៣ នៅទូទាំង ២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃទី៦ ខែកញ្ញា  ដោយសហការជាមួយ កងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងអង្គការ ដៃគូ  របស់ វ.ស.ស. ដែលនឹងធ្វើការបាញ់ ថ្នាំ សម្លាប់ មេរោគនៅទីតាំងសាធារណៈសំខាន់ៗ ដែលកំណត់ ដោយ រដ្ឋបាល រាជធានី-ខេត្តនីមួយៗ។

លោក  កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល CSAF បានវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់ដួងចិត្តរវាងប្រជាជន  និងប្រជាជនប្រទេសចិន  និងប្រទេសកម្ពុជា និងការពង្រឹង  ពង្រីកនូវទំនាក់ទំនងជាមេត្រីភាពមិត្តភាព  និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។ 

គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ CFPD បានប្រកៀកស្មារជាប់ជានិច្ចជាមួយ CSAF ក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា តាមរយៈការកៀងគរនូវទឹកចិត្តសប្បុរសធម៌ពីប្រជាជនចិន ដើម្បីទិញសម្ភារបរិក្ខារវេជ្ជសាស្រ្តនានាជូនដល់ប្រជាជន និងសង្គមស៊ីវិលនានានៅកម្ពុជាតាមរយៈCSAF។ នៅថ្ងៃនេះជាជំនួយលើកទី៣របស់CFPD ជូនដល់CSAF៕

×