Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ជនសង្ស័យម្នាក់ ករណី ឆបោក និងក្លែងបន្លំឯកសារសាធារណៈ ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយចំនួនពីរសន្លឹកតម្លៃ ២០០០$ ឲ្យជនរងគ្រោះ

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នរបាលរដ្ឋបាលចាក់អង្រែក្រោម​ ឃាត់ជនសង្ស័យម្នាក់ ករណី ឆបោក និងក្លែងបន្លំឯកសារសាធារណៈ (ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយចំនួនពីរសន្លឹកតម្លៃ ២០០០$ ) នៅចំណុចកើតហេតុនៅចំណុចដីឡូតិ៍ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល១៤ម៉00នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។

ជនរងគ្រោះឈ្មោះ ភី ហ៊ួរឃន ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរ អាជីវក ស្នាក់នៅដីឡូ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ លី ពុទ្ធារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល និងជនសង្ស័យឈ្មោះ សោភ័ណ្ឌ ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ (គេចខ្លួន)។

សម្ភារៈបាត់បង់រួមមាន លុយដុល្លាចំនួនពីពាន់មួយរយដុល្លា (២១០០$)

ចាប់យកវត្ថុតាងរួមមាន : ម៉ូតូ ០១គ្រឿង ម៉ាក honda dream ពណ៌ខ្មៅ ផលិតឆ្នាំ ២០២១ ស្លាកលេខ ភ្នំពេញ 1IW 1789 លេខតួនិងម៉ាស៊ីន 6039541 ទូរសព្ទ ចំនួន ០3 គ្រឿង ម៉ាក iPad ចំនួន 1គ្រឿង ម៉ាក oppo សេរីចាស់ SIM card ស៊ីម 099333640 , មួយគ្រឿងទៀតម៉ាក់ oppo A57 SIM card 086881986 ។ ត្រាចំនួន2 ៖១.ត្រាមានឈ្មោះ លី ពុទ្ធារ៉ា និង២.ត្រាមូលលោកគ្រូ តារាបៃតង សេវាកម្មប្រាក់កម្ចី។

កាតបុគ្គលិកការងាចំនួន២ ៖ ១ . គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ . និង២ . ក្រុមហ៊ុន GPGC អ៊ីនធឺណេសិនណល

អត្តសញ្ញាណប័ណ្ណក្លែងក្លាយចំនួន ២ សន្លឹក ៖ .ឈ្មោះ ភី ហ៊ួរឃន ភេទប្រុស​ និង.ឈ្មោះ យ៉ាត ស្រីគីម ភេទស្រី , កាតឈ្មោះ ក្រុមហ៊ុន motosloan បង់រំលស់ម៉ូតូ និងកម្ចី ចំនួន ៤០សន្លឹក , កាតឈ្មោះ លោកគ្រូ តារាប៉ៃតង សេវាកម្មប្រាក់កម្ចី របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ចំនួន ៤០សន្លឹក ។

នរបាលរដ្ឋបាលចាក់អង្រែក្រោម​ បានបញ្ជាក់ពីដំណើររឿងហេតុ : កាលពីថ្ងៃទីមិនចាំ ខែសីហា ឆ្នាំ២០២៤ ជនសង្ស័យញ៉ាំបាយកន្លែងលក់បាយម្ហូបរបស់ជនរងគ្រោះនៅទីតាំងខាងលើ. សង្ស័យបានមកសួរនាំប្រពន្ធជនរងគ្រោះឈ្មោះ យ៉ាត ស្រីគីម ភេទស្រី អាយុ៤៤ឆ្នាំ ចង់ខ្ចីលុយធនាគារទេ . ប្រពន្ធជនរងគ្រោះថា ឈ្មោះខ្ញុំខ្ចីមិនបានទេព្រោះខ្ញុំធ្លាប់យឺតយ៉ាវបង់ធនាគារ ទើបធនាគារមិនឲ្យខ្ចី (ខូចឈ្មោះខូចប្រវត្តិរូប) ពេលនោះជនសង្ស័យឈ្មោះ លី ពុទ្ធារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ បាននិយាយថារូបគេអាចជួយបាន ដោយរូបគេនឹងផ្លាស់ប្ដូរធ្វើថ្មី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថ្មីផ្សេងទៀតឱ្យទៅជនរងគ្រោះ ដោយដាក់ឈ្មោះដដែលខុសតែថ្ងៃខែឆ្នាំកំណើតនិងលេខអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះដើម្បីខ្ចីលុយធនាគារ .បន្ទាប់មកទៀតជនសង្ស័យបានសុំលេខទូរសព្ទ ប្រពន្ធជនរងគ្រោះ រួចខលមកប្រពន្ធជនរងគ្រោះមួយថ្ងៃ ១០ ទៅ ២០ ដង ដោយអះអាងថារូបគេជាបុគ្គលិកធនាគារ . ហើយរូបគេនឹងធ្វើអត្តសញ្ញាណប័ណ្ណថ្មីដល់ ជនរងគ្រោះដោយទាក្នុងតម្លៃ ពីពាន់ដុល្លារអាមេរិក (2000$) រហូតដល់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៤ វេលាម៉ោងប្រហែល១៤ម៉០០នាទី ជនរងគ្រោះក៏ព្រមឲ្យធ្វើ ដោយឲ្យលុយមុនចំនួនមួយពាន់មួយរយដុល្លារ (១១០០$)+ថ្លៃសាំង លុះដល់ថ្ងៃទី ២៧ ខែ ៩ ឆ្នាំ ២០២៤ ជនសង្ស័យឈ្មោះ លី ពុទ្ធារ៉ា ក៏បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ក្លែងក្លាយ)យកប្រគល់ឲ្យជនរងគ្រោះ នឹងបានទារលុយមួយពាន់ដុល្លារ(១០០០$) បន្ថែមទៀត.
ក្រោយមកនៅថ្ងៃទី ៣ ខែតុលាឆ្នាំ ២០២៤ជនរងគ្រោះបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ក្លែងក្លាយ) ទៅខ្ចីលុយធនាគារ រហូតដល់ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២៤ ទើបធនាគាទាក់ទងមកជនរងគ្រោះថាអត្តសញ្ញាណប័ណ្ណនេះ ពុំមានក្នុងគល់បញ្ជីទេ ដោយខុសលេខអត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត និងថ្ងៃផុតសុពលភាព រួចជនរងគ្រោះតែងតែទាក់ទងទៅជនសង្ស័យរហូត ប៉ុន្តែជនសង្ស័យតែងតែគេចវេសយកលេសរវល់រហូត។ ទើបថ្ងៃទី ២០ ខែ ១១ ឆ្នាំ ២០២៤ ម៉ោង ១០:០០នាទី ជនរងគ្រោះបានធ្វើជាប្រាប់ជនសង្ស័យថាមានបងប្អូនចង់ធ្វើអត្តសញ្ញាណប័ណ្ណថ្មីមួយដែរ រហូតដល់ម៉ោង 16:30 នាទីថ្ងៃខែឆ្នាំដដែលទើបជនសង្ស័យបានមកផ្ទះជនរងគ្រោះ ទីតាំងខាងលើ ទើបជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង។ ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាក់តាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×