គោមួយក្បាលនៅក្នុងប្រទេសឥណ្ឌា បានកើតកូនមក មានក្បាលដូចមនុស្ស និងដងខ្លួនជាសត្វគោធម្មតា។ ប្រជាពលរដ្ឋឥណ្ឌា បានផ្អើលនាំគ្នាទៅមើល និងបានហៅគោនោះថា ជាព្រះវិស្ណុរ។
បើតាមវីដេអូ បានបង្ហាញថា កូនគោនោះ មានដងខ្លួនជាសត្វ ចំណែកខាងក្បាលវិញ មានត្រចៀកច្រមុះ ភ្នែក និងមាត់ ដែលមានទំរងដូចគ្នាទៅនឹងទំរងក្បាលមនុស្សស្ទើរតែទាំងស្រុង។
ជាអកុសល កូនគោនោះបានងាប់ទៅវិញ ដោយសារតែមានបញ្ហាការដកដង្ហើម ក្រោយពេលកើតបានប្រហែល ១ម៉ោង។
មនុស្សរាប់ពាន់នាក់បានផ្អើលមកមើលគោមានរូបរាងចំឡែកនោះ ហើយសពរបស់វាត្រូវបានគេដាក់ទុកទូកញ្ចប់ មុនពេលវាត្រូវបានគេយកទៅបូជា។ សហគមន៍នៅទីនោះ ក៏បានរៃអង្គាសថវិការដើម្បីសាងសង់វិហារមួយផងដែរ ដើម្បីវា ដែលគ្រប់គ្នាអះអាងថា ជាព្រះវិស្ណុរ។
ចង់ដឹងគោនោះមានរូបរាងចំឡែក និងដូចមនុស្សបែបណា សូមមើលវិដេអូទាំងអស់គ្នា។ សុភ័ក្ត្រ