ក្រុងព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត២គ្រឿងបុកប៉ះគ្នា បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង យ៉ាងដំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស នៅវេលាម៉ោង០៨យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ នៅតាមបណ្តោយវិថី២៨មិថុនា កែងផ្លូវគុជអាសុី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកTUNDRA ពណ៌ខ្មៅ បត់ស្តាំមិនប្រយ័ត្ន បណ្តាលឲ្យបុកប៉ះនិងរថយន្តមួយគ្រឿង ទៀតយ៉ាងពេញទំហឹងម៉ាកSRAREK ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 2B-7199 បើកបរពីត្បូងទៅជើង បណ្តាលឲ្យខូចខាតយ៉ាងដំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុភាគីបង្ក បានទូទាត់រាល់ការខូចខាត ទៅភាគីរងគ្រោះចំនួន៥៥០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕ រក្សាសិទ្ធិដោយ៖CEN