យើងទាំងអស់គ្នាបានដឹងហើយថា ស្ត្រីរាប់ពាន់នាក់បានកំពុងក្លាយជាតារាល្បីនៅលើអ៊ីនធើរណេត តាមរយៈ «ស្តង់ដារ» នៃរូបសម្រស់របស់ពួកគេ ដែលក្នុងនោះភាគច្រើនល្បីដោយសារកែសម្ផស្ស ។ ប៉ុន្តែ សម្រាប់នារីវ័យក្មេងជនជាតិហ្វីលីពីនម្នាក់នេះ បាននិងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម ដោយសារតែរូបសម្រស់របស់នាង ដែលនាងអះអាងធម្មជាតិសុទ្ធសាធ ។
Andiene Cabilos អាយុ ១៦ ឆ្នាំ បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងអ៊ីនធើរណេតជាច្រើន បន្ទាប់ពីបណ្តារូបថតរបស់នាង ត្រូវបានចែករំលែកនៅលើទំព័រហ្វេសប៊ុកមួយឈ្មោះ “Triller Philippines” ។ រូបថតរបស់នាងត្រូវបានភ្ជាប់ជាមួយចំណងជើង៖ «តើអ្នកនឹងអវត្តមានទេ ប្រសិនខ្ញុំគឺជាមិត្តរួមថ្នាក់របស់អ្នក?» ។
Cabilos ត្រូវបានគេប្រៀបធៀបជាមួយតារាល្បីហ្វីលីពីនដូចជា Kim Domingo និង Christine Reyes-Khatibi ប៉ុន្តែ គ្មាននរណាអាចបដិសេធថានាងពិតជាស្រស់ស្អាត។ ប៉ុន្តែជាការពិតណាស់ ភាពស្រស់ស្អាត គឺតែងតែនៅក្នុងភ្នែករបស់អ្នកមើល ហើយមិនមែនមនុស្សគ្រប់គ្នាយល់ស្របថា នាងគឺស្រស់ស្អាតពិសេស ។ តើ Cabilos សមនឹងទទួលបានការយកចិត្តទុកដាក់ដែលនាងកំពុងទទួលបាននាពេលនេះទេ ឬ គ្រាន់តែជាមនុស្សកំពុងនិយាយបំផ្លើស? ៕ ចន្ទី
ចុះប្រិយមិត្តវិញ មានទស្សនៈយល់ឃើញយ៉ាងណា ?