ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១និង២៥នាទី ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបុកគ្នា នៅជិតស្ពានអូម្អាតបណ្តោយផ្លូវ ១០០ វិថីឯករាជ្យបណ្ដោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-12_11-47-15-1024x577.jpg)
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា គាត់បានឃើញរថយន្តម៉ាកលុច្សស៊ីសបើកបរ ចុះចំណោតតាខ្វាន់ផ្លូវ តាមវិថីលេខ១០០ ជិតស្ពានអូស្អាតស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកវ៉ារថយន្តម៉ាកលុច្សស៊ីសក្រោយមក រថយន្ដរថយន្ត lexus ដែលកំពុងគ្រោះថ្នាក់ក៏បានបត់ ស្រាប់តែម៉ូតូមួយគ្រឿងទៀត បើកស្របផ្លូវក៏បានបុករថយន្តនឹងតែម្ដង ស្ថិតភូមិ០២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
តាមប្រភពដដែលបានបន្តទៀតថា រថយន្តម៉ាកលុច្សស៊ីស ដែលពាក់ផ្លាកលេខភ្នំពេញ 2AT-8179 បើកដោយបុរសជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ ដែលអ្នកជិះក្នុងរថយន្ដមានចំនួន៣នាក់ ទាំងតៃកុង រីឯម៉ូតូមានគ្នា០២នាក់ ទាំងអ្នកបើកត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្ដមន្ទីរពេទ្យ ដឹកទៅសង្គ្រោះ។
ក្រោយពីកើតហេតុមន្រ្តីចរាចរណ៍ផ្លូវគោក ក៏បានមកដល់វាស់វែង នឹងយកវត្ថុតាងទាំងពីរ ទៅការិយាល័យផ្លូវគោក រង់ចាំការដោះស្រាយពីភាគីទាំងសងខាង៕ រក្សាសិទ្ធិដោយ៖CEN
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-12_11-47-16-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-12_11-47-19-2-1024x577.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-12_11-47-21-1024x577.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-12_11-47-23-1024x577.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-12_16-04-50-1024x462.jpg)