នេះគឺជាការប្រគល់ទំនិញលើកដំបូងសម្រាប់កិច្ចសន្យាទិញលក់ប្រព័ន្ធការពារដែនអាកាសទំនើបចំនួន ៦ ដែលមានតម្លៃជាង ៣ពាន់លានដុល្លារ រវាងរុស្ស៊ីនិងចិន ។
ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃ ៣ ខែមេសា បានដកស្រង់ប្រភពព័ត៌មានយោធារុស្ស៊ីឲ្យដឹងថា នាវាដឹកជញ្ជូនផ្លូវសមុទ្រ ២ គ្រឿង បានចាកចេញពីកំពង់ផែ Ust-Lug តំបន់ Leningrad របស់រុស្ស៊ីដែលបានដឹកចេញទៅនូវបណ្តាផ្នែកប្រព័ន្ធការពារដែនអាកាស S-400 បានចូលអែបកំពង់ផែប្រទេសចិន។ តាមប្រភពដដែលឲ្យដឹងថា ទំនិញប្រគល់លើកដំបូងនេះរួមមាន ស្ថានីយបញ្ជាមួយ រ៉ាដា បំពង់បាញ់បង្ហោះកាំជ្រួច និងបរិក្ខារថាមពល ត្រូវបានភាគីរុស្ស៊ីប្រគល់ត្រឹមត្រូវតាមកាលបរិច្ឆេទកំណត់ ។ បរិក្ខារមួយចំនួនផ្សេងទៀត ត្រូវបានដឹកនាំនាវាទី៣ តាំងពីខែមករា ប៉ុន្តែដោយនាវារងការខូចម៉ាស៊ីន បង្ខំឲ្យវិលត្រឡប់មកក្រោយវិញ ទំនិញទាំងនោះនឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសចិនក្នុងកំឡុងប៉ុន្មានខែទៀត ។
S-400 គឺជាប្រព័ន្ធការពារដែនអាកាសត្រូវបានបំពាក់កាំជ្រួច ៣ប្រភេទ មានកម្លាំងបាញ់ទម្លាក់គោលដៅស្ថិតនៅរយៈចម្ងាយជិតនិងឆ្ងាយ ហើយចម្ងាយបាញ់បានអតិប្បរមាគឺ៤០០គីឡូម៉ែត្រ ៕