Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយមែន! មិនភ័យព្រួយឆ្លងជំងឺកូវីដ១៩ ជាមួយម៉ាស៊ីនអេធីអឹមអេស៊ីលីដា ដែលមានក្រដាស់ប្រាក់បានបាញ់សំអាតដោយថ្នាំកំចាត់មេរោគ

ភ្នំពេញ៖ ការកាន់ក្រដាស់ប្រាក់សម្រាប់ទូទាត់ទំនិញ ដែលមានការលើកឡើងថាវាមានហានិភ័យក្នុងការចម្លងមេរោគផ្សេងៗ មិនត្រឹមតែមេរោគកូវីដ១៩នោះ ពេលនេះ ធនាគារអេស៊ីលីដា បានបង្ហាញពីការយកចិត្តទុកជា​ខ្លាំងចំពោះការប្រើប្រាស់ប្រាក់របស់អតិថិជន ដោយធនាគារបាន​បំពាកនូវម៉ាស៊ីន អេធីអឹម ដែលមាននៅទូទាំងប្រទេស ជិត ៨០០គ្រឿង ជាមួយនិងក្រដាស់ប្រាក់ថ្មី មិនភ័យព្រួយកាន់ក្រដាស់ប្រាក់ឆ្លងកូវីដ១៩ ក្រដាស់ប្រាក់ ដែលបានបាញ់សំអាតដោយថ្នាំកំចាត់មេរោគ ងាយស្រួលប្រើ ងាយស្រួលដក និងមានសុវត្ថិភាព។

បើតាមធនាគារអេស៊ីលីដា ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម (មិនបាច់មានលុយច្រើន ក៏ដកបានដែរ អេធីអឹមអេស៊ីលីដា អាចដកប្រាក់ចាប់ពី មួយម៉ឺនរៀល ឬ២ម៉ឺនរៀលក៏បាន មិនអស់ថ្លៃសេវា។ លើសពីនេះ ក្រដាស់ប្រាក់​ក៏​ថ្មី មិនភ័យព្រួយ ឆ្លងជំងឺកូវីដ១៩ ព្រោះក្រដាស់ប្រាក់ បានបាញ់សំអាតដោយថ្នាំកំចាត់មេរោគ។

សូមជម្រាបថា ធនាគារអេស៊ីលីដា មានបណ្តាញអេធីអឹមធំជាងគេ (ចំនួន ៨៥៧ គ្រឿង) គ្របដណ្តប់ទូទាំង ប្រទេសកម្ពុជា។ ម៉ាស៊ីនអេធីអឹមអេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើ ប្រតិបត្តិការ សេវាធនាគារបានគ្រប់ ពេលវេលា (២៤ ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់ បំផុត តាមរយៈប័ណ្ណរបស់ធនាគារអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេង ដូចជា៖ ប័ណ្ណអេធីអឹមអេស៊ីលីដា​ ប័ណ្ណអេធីអឹមអេស៊ីលីដាមាស ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា ប័ណ្ណឥណទានវីសាអេស៊ីលីដា ប័ណ្ណឥណពន្ធ ម៉ាស្ទ័រកាត អេស៊ីលីដា ប័ណ្ណឥណទាន ម៉ាស្ទ័រកាត អេស៊ីលីដា ប័ណ្ណឥណពន្ធ ចេស៊ីប៊ី អេស៊ីលីដា ប័ណ្ណឥណពន្ធ យូភីអាយ អេស៊ីលីដា ប័ណ្ណរបស់ធនាគារផ្សេង៖ ប័ណ្ណសមាជិក CSS, VISA, Mastercard, Maestro, Cirrus, UnionPay International, JCB, Diners Club, Discover៕

×