ការជួញដូរកាលពីថ្ងៃសុក្រ បានបញ្ចប់ទៅជាមួយនឹងការងើបឡើងវិញ នៃថ្លៃភាគហ៊ុនច្រើននៅលើសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ដែលបានបិទជាមួយកំណើន ០,២៩ភាគរយ ដល់ ៤៩៩,៦៤ ពិន្ទុ។
ហ្ក្រេនធ្វីន បានកើនឡើង ៦០រៀល អេស៊ីលីដា បានកើនឡើង ៤០រៀល ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ បានកើនឡើង ២០រៀលដូចគ្នា ដល់ ៤.៥៤០រៀល ១១.៣៦០រៀល ៧.០៤០រៀល និង ១៣.៦២០រៀល រៀងគ្នា។
ភាគហ៊ុនពីរមានការធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រ ដែលភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបិទនៅថ្លៃ ១៤.៩៦០រៀល និង ២.០៥០រៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤១៣,២៩ លានរៀល។
ចំណែកឯទីផ្សារកំណើនវិញ ភាគហ៊ុន DBDE បានកើនឡើង ២០រៀល ដល់ ២.៣១០រៀល ក្នុងមួយហ៊ុនជាមួយនឹងតម្លៃជួញដូរ ១១៤.១លានរៀល។