មនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត និង ២នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីទូកនេសាទមួយគ្រឿងលិចនៅសមុទ្រលឿង ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ។
ទូកចំណុះជិត ១០តោន Jay Ho មាននាវិកចំនួន ៨នាក់នៅលើទូក ហើយវាបានលិច ក្រោយពេលបានផ្អៀងទៅខាងស្តាំដោយមិនដឹងមូលហេតុ។
ប៉ូលីសបញ្ជាក់ថា នាវិកចំនួន ៤នាក់ត្រូវបានជួយសង្គ្រោះ ដោយទូកនេសាទមួយផ្សេងទៀត ភ្លាមៗក្រោយពេលវាលិច។ មនុស្ស ២នាក់ត្រូវគេឃើញស្លាប់នៅក្នុងទូក។
ប្រតិបត្តិការរុករកអ្នកបាត់ខ្លួនកំពុងតែបន្ត ចំណែកប៉ូលីសនឹងធ្វើការសាកសួរមនុស្សដែលត្រូវបានគេជួយសង្គ្រោះដើម្បីឲ្យដឹងពីមូលហេតុច្បាស់លាស់ពីហេតុការណ៍នោះ៕ ដោយ ៖ សុភ័ក្ត្រ