អ្នកដំណើរនាំគ្នាស្រឡាំងកាំងនិយាយលែងចេញ ប៉ុន្តែ មានការងឿងឆ្ងល់ជាខ្លាំង និងថតរូបស្ត្រីវ័យក្មេងទាំងនេះ ដែលត្រូវបានឃើញពាក់ស្រោមអនាម័យនៅលើ ផ្ទៃមុខ, ដើមទ្រូង និងដៃ ក្នុងអំឡុងពេលធ្វើដំណើរនៅលើរថភ្លើងក្រោមដី ក្នុងទីក្រុងប៉េកាំង ។
តាមរយៈកាយវិការ គេបានយល់ឃើញថា ស្រីស្រស់វ័យៗក្មេងសិចស៊ីទាំងនេះ ហាក់ចង់បង្ហាញពីគុណភាពល្អរបស់ស្រោមអនាម័យទាំងនោះសម្រាប់ស្បែក ដោយដាក់វានៅលើផ្ទៃមុខ ។
ជាក់ស្តែង ការសម្តែងនេះ គឺគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារ ដែលត្រូវបានបង្កើតឡើងដោយ “Dxcondom” ដែលជាក្រុមហ៊ុនផលិតស្រោមអនាម័យចិន ។
ពួកគេអនុញ្ញាតឲ្យតារាម៉ូឌែលចិនទាំងនេះ ពាក់ស្រោមអនាម័យបែបនេះ ដើម្បីបង្ហាញថា ទឹករំអិលដែលពួកគេប្រើ គឺល្អសម្រាប់ស្បែក ។
ទោះយ៉ាងណា ថ្វីបើជាការសម្តែងធ្វើឲ្យភ្ញាក់ផ្អើលក៏ដោយ តែក៏ពុំមនុស្សទាំងអស់សុទ្ធតែចាប់អារម្មណ៍នោះទេ ។ អ្នកប្រើប្រាស់ម្នាក់នៅលើ Weibo បានសម្តែងការសោកសៅរបស់ពួកគេ ចំពោះគំនិតខ្វះសីលធម៌នេះ ខណៈដែលអ្នកដទៃទៀតនិយាយថា វាជាយុទ្ធសាស្ត្រដ៏ថោកទាបបំផុត, រីឯមនុស្សជាច្រើនសង្ឃឹមថា ក្រុមហ៊ុននេះនឹងមិនហ៊ានធ្វើបែបនេះម្តងទៀត ៕ ចន្ទី