ឈ្មោះគឺជាពាក្យដែលគេប្រើសម្រាប់ហៅមនុស្ស សត្វ និងទីកន្លែងជាដើម។ មនុស្សម្នាក់ៗសុទ្ធតែមានឈ្មោះ ដោយអ្នកខ្លះមានឈ្មោះ វែង និងខ្លះទៀតមានឈ្មោះខ្លី ដោយឡែកបុរសម្នាក់នៅក្នុងប្រទេសអាហ្វ្រិចម្នាក់មានឈ្មោះយ៉ាងវែង ចម្លែកខុសគេ ហើយពិបាកចាំ។
បើតាមវីដេអូ បុរសរូបនោះបានប្រាប់ឈ្មោះគាត់នៅពេលមានអ្នកសម្ភាសន៍ម្នាក់សួរ ដោយគាត់បាននិយាយប្រាប់ថា ឈ្មោះគាត់គឺ Uvuvwevwevwe Onyetenyevwe Ugwemubwem Ossas។
អ្នកសម្ភាសន៍បានសួរពីឈ្មោះរបស់គាត់ ២ ទៅ ៣ដង តែដោយសារឈ្មោះគាត់វែង និងពិបាកចាំពេក ធ្វើឲ្យអ្នកសម្ភាសន៍ចង់យំទៀតផង។
ចង់ដឹងគាត់មានឈ្មោះវែង និងពិបាកហៅយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៕ សុភ័ក្ត្រ