បុរសម្នាក់នៅក្នុងតំបន់ Manhattan នៃរដ្ឋញូវញ៉កបានចោទប្រកាន់បងប្រុសរបស់ខ្លួនថា បានពង្រាយក្នុងផ្ទះយ៉ាងកខ្វក់ និងបានព្យាយាមគ្រប់គ្រងផ្ទះដែលជាមរតកម្នាក់ឯង។ ផ្ទះនោះមានតម្លៃប្រហែល ១លានដុល្លាអាមេរិច។ នេះបើតាមការចេញផ្សាយរបស់ Daily Mail។
លោក Andrew Lindsay Cohen និយាយថា បងប្រុសរបស់គាត់ឈ្មោះ James ចង់គ្រប់គ្រងអចលទ្រព្យនោះទាំងអស់ ដែលពួកគេទាំងពីរនាក់ទទួលបានជាទ្រព្យមរតក ហើយគាត់បានប្រែក្លាយផ្ទះនៅទៅជាកន្លែងចោលសំរាម ដែលមានកណ្តុរ និងរបស់កខ្វក់ជាច្រើន។
បើតាមបណ្តឹងរបស់ប្អូនប្រុសបានឲ្យដឹងថា លោក James បានព្យាយាមកាន់កាប់ផ្ទះ នៅតំបន់ Upper West Side ក្រោយពេលមិនទទួលបានមរតកជាទឹកប្រាក់ ១លានដុល្លាអាមេរិច។
បើយោងតាមលោក Andrew Lindsay Cohen ដែលត្រូវជាប្អូនប្រុសបាននិយាយថា ផ្ទះថ្មនោះត្រូវបានធ្វើឲ្យក្លាយជាកន្លែងកខ្វល់ មិនមានសុវត្ថិភាព នឹងស្ទើរតែមិនអាចរស់នៅបាន។
ពាក្យបណ្តឹងបន្តទៀតថា លោក James បណ្តែតបណ្តោយឲ្យក្រដាស សំរាម របស់ចាស់ៗ ប្រអប់ និងរបស់របរកខ្វក់ផ្សេងៗទៀតពង្រាយពេញក្នុងបន្ទប់ ដែលរកផ្លូវចូលមិនបាន និងមានដុះផ្សិតពេញ៕ សុភ័ក្ត្រ