ការរកឃើញក្នុងខ្យងមានគុជ ដែលគេច្រើនហៅថា គុជខ្យងនោះ វាជារឿងដ៏កម្របាត់ទៅហើយ ប៉ុន្តែបុរសអ្នកលក់ខ្យងម្នាក់នេះ ពិតជាសំណាងមែន គ្រាដែលធ្វើខ្យងដូងមួយប្រទះឃើញគុជខ្យងដល់ទៅ ៣គ្រាប់ ។
គុជខ្យង ៣ ដែលមានពណ៌ទឹកក្រូចកម្រប្រទះឃើញ
ម្ចាស់ភោជនីយដ្ឋានត្រកូល Chen នៅស្រុក Huai’an ប្រជុំជន Quanzhou ខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី ២៥ ខែមីនា បានទិញខ្យងដូង ៥ ក្នុងតម្លៃ ២០០យាន់ (ប្រមាណ ៣៥ដុល្លារ) រួចចិញ្ចឹមវាទុកនៅក្នុងអាង ។ នៅវេលាម៉ោង ៧យប់ ថ្ងៃទី ២៨មីនា មានមិត្តភក្តិម្នាក់ របស់លោកបានមកលេង លោកក៏ចាប់យកខ្យងដូង ៣មកធ្វើជាអាហារថែមទាំងត្រៀមស្រាដើម្បីទទួលភ្ញៀវ ។
នៅពេលព្រលះសាច់ខ្យង លោក Chen ព្រោះឃើញមានត្បូងដ៏កម្រប្រទះ ៣គ្រាប់ ក្នុងនោះគ្រាប់ដែលធំជាងគេ ជិតប៉ុនពងមាន់ ។ ភ្លាមៗនោះលោកក៏និយាយប្រាប់មិត្តភក្តិ ប៉ុន្តែពួកគេពុំជឿ ។ គេថា ខ្ញុំយកគ្រាប់ឃ្លីរបស់ក្មេងមកសើចលេងជាមួយពួកគេ។
គុជទាំង ៣គ្រាប់ មានរាងរៅដូចជាស៊ុត ហើយពណ៌ទឹកក្រូចដ៏ស្រស់ស្អាត ។
លោក Chen ឲ្យដឹងថា គ្រាប់តូចបំផុតមានទម្ងន់ ១,៣២g គ្រាប់ទី ២មានទម្ងន់ ១០,២g ឯគ្រាប់ទី ៣ មានទម្ងន់ ២៩,៩៤g ។ គាត់ជាម្ចាស់ហាងដែលលក់គ្រឿងសមុទ្រទាំងនេះជាង ២០ឆ្នាំមកហើយ ប៉ុន្តែពុំដែលប្រទះឃើញគុជខ្យងបែបនេះឡើយ ។
លោក Chen និយាយថា លោកពិតជាដឹងថា គុជខ្យងជាវត្ថុកម្រមានតម្លៃយ៉ាងថ្លៃ តែបច្ចុប្បន្នលោកនៅពុំទាន់សម្រេចចិត្តថា នឹងលក់វា ឬទុកវាជាកេរមរតករបស់វង្សត្រកូល ។ ជាទូទៅគុជខ្យងត្រូវបានចាត់ទុកថានាំមកនូវភាពសុខសាន្តត្រជាក់ត្រជុំដល់អ្នកដែលរក្សាវាទុក ។ ប្រៀបទៅនឹងកម្រិតរឹងរបស់ត្បូងពេជ្រគឺ ១០០ គុជខ្យងមានកម្រិតរឹងពី ១៩-២១ប៉ុណ្ណោះ ។
គួររំលឹកថា ក្នុងការដេញថ្លៃនៅហុងកុងកាលពីឆ្នាំ ២០០៣ គុជខ្យងដែលមានទម្ងន់ ២០g គេដេញថ្លៃបានដល់ទៅ 2,7 លានដុល្លារ ដែលជាគុជខ្យងថ្លៃបំផុតពិភពលោក ។
ពិតជាសំណាងរត់រកមនុស្សមែន ដែលគុជខ្យងធំបំផុតរបស់លោក Chen មានទម្ងន់ដល់ទៅ ២៩,៩៤g ឯណោះ ហើយនៅមានគ្រាប់តូចៗ២គ្រាប់ទៀត ។ ប្រសិនបើលោកលក់វិញនោះ តើបានតម្លៃប៉ុន្មានទៅ ?
ពិតជាសំណាងរត់រកមនុស្សមែន!!