Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ចម្លែក​រាប់លាន មក​ទើរ​ពេញ​ឆ្នេរសមុទ្រ​នៅ​ថៃ​

​សត្វ​ចម្លែក​ម្យ៉ាង ស្រាប់តែ​បង្ហាញ​វត្តមាន​នៅ​ឆ្នេរសមុទ្រ​ប្រទេស​ថៃ​ក្នុង​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ ។ ពុំមាន​អ្នកណា​រួម​ទាំង​ប្រជាជន​នៅ​តំបន់​នេះ ដឹង​ថា​វា​ជា​សត្វ​អ្វី​ឡើយ ។​

​សត្វ​ចម្លែក​លើ​ឆ្នេរ​សមុទ្រ​ថៃ​

​តាម Mirror លោក Louis Burgoyne ភ្ញៀវទេសចរ​អង់គ្លេស​ម្នាក់ ឲ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​ឃើញ​សត្វ​ចម្លែក​លើ​ឆ្នេរសមុទ្រ​ថៃ កោះ Koh Lanta ភាគ​និរតី​ថៃ​។​

​សត្វ​ចម្លែក​ស្រដៀង​នឹង​ដុំ​កៅស៊ូ ប្រវែង​ប្រហែល 12Cm ចាប់ផ្តើម​សំឡឹង​ឃើញ​ប៉ុន្មាន​សប្តាហ៍​មក​ហើយ នៅ​ឆ្នេរ​សមុទ្រ​នេះ ប៉ុន្តែ​គេ​ពុំ​យល់​ពី​មូលហេតុ​អ្វី​ក៏​ដូចជា​វា​ជា​សត្វ​អ្វី​។​

​លោក Burgoyne បាន​សាកល្បង​ចាប់​វា​ទម្លាក់​ចុះ​ទឹកសមុទ្រ ឃើញ​វា​មាន​សម្បុរ​ផ្កាឈូក ហើយ​ប្រឹង​លើ “​មាត់​” ដ៏​តូច​របស់​វាឲ្យ​ផុតពី​ផ្ទៃទឹ​ក ប្រហែល​ជា​ដើម្បី​… ដកដង្ហើម​។​

​ដោយ​ស្បែក​របស់​វា​ថ្លា អាច​មើលឃើញ​មាន​អ្វី​នោះ​កំពុង​ចលនា​ខាងក្នុង​។​

​សត្វ​ចម្លែក​ពណ៌​រាង​ផ្កាឈូក ស្រដៀង​នឹង​ដុំ​កៅស៊ូ​

​លោក Chakchai Inyapong ភ្នាក់ងារ​សេវា​មុជទឹក​ពោលថា ៖ “​ខ្ញុំ​ពុំដែល​ឃើញ​វា​ទេ រហូតទល់​ប៉ុន្មាន​សប្តាហ៍​មុននេះ ។ វា​ពុំ​បង្ក​គ្រោះថ្នាក់ ហើយ​គួរ​ឲ្យ​ស្រឡាញ់ ។ អ្នកខ្លះ​និយាយថា វា​ជា​សភាវៈ​ក្រៅ​ភព តែ​ខ្ញុំ​ពុំ​ប្រាកដ​ទេ ៕​

×