Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្ទឹងត្រែងថ្មី អះអាងថានឹងខិតខំទប់ស្កាត់ និងលុបបំបាត់រាល់ បាតុភាពអសកម្ម ដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ

ស្ទឹងត្រែង ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងថ្មី បានអះអាងថានឹងខិតខំទប់ស្កាត់ និងលុបបំបាត់រាល់ បាតុភាពអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ដោះស្រាយទុក្ខ លំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម។

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ម៉ុម សារឿន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុត ត្រាសបង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានធ្វើការប្ដេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលមានអភិបាលកិច្ចល្អជាស្នូល ដើម្បីចូលរួមអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។


ជាងនេះទៅទៀត ឯកឧត្តម ក៏បានបន្តប្តេជ្ញានឹងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ ណែនាំនានារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលខេត្ត។

ឯកឧត្តម បានបន្ថែមថា ឯកឧត្តមនិងខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ដោះស្រាយទុក្ខ លំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុសកែល ព្យាបាល និងវះកាត់»៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×