Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមេខ្យល់០២នាក់ ពាក់ព័ន្ធការរត់ពន្ធមនុស្សជិត១០០នាក់ ទៅធ្វើការខុសច្បាប់នៅថៃ!!!!

ខេត្តបន្ទាយមានជ័យ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០២១ នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរស០២ នាក់ ដែលសង្ស័យជាមេខ្យល់ជួញដូរមនុស្ស ជាប់ពាក់ព័ន្ធនឹងការនាំមនុស្សជិត១០០នាក់ លួចឆ្លងដែនទៅធ្វើការ ដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ជាថ្នូរនឹងការទទួលប្រាក់ចំនួន៥,០០០បាត ក្នុងម្នាក់ៗ ពីពួកគេ។

មន្ត្រីនកងរាជអាវុធហត្ថ ប្រឆាំងការជួញដូរមនុស្សខេត្ត បានឲ្យដឹងថា ជនត្រូវចោទទាំង០២នាក់ ខាងលើនេះ មាន ទី ១-ឈ្មោះ វ៉ែន វឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំរស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់, ក្រុង​ប៉ោយ​ប៉ែ​ត, ខេត្តបន្ទាយមានជ័យ។ និង ទី ២ ឈ្មោះ យ៉ុ​ង វីរ​: ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស់នៅ​ភូមិ​ចំការ​គរ, ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក, ខេត្តបន្ទាយមានជ័យ ។

ពួកគេត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់ពីបទ: ការនាំចេញឆ្លងដែន ដោយមិនស្របច្បាប់ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី 0៥ ទៅ 0៧ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ពួកគេត្រូវបាន ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ បន្ទាប់ពីបាននាំមនុស្ស ជិត១០០នាក់ តាមច្រករបៀង ទៅធ្វើការ ដោយខុសច្បាប់ នៅក្នុងប្រទេសថៃ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×