Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានីភ្នំពេញ នឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានសុខាភិបាល ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់រឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ។

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដែលចូលរួមដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោក។

លោកសាំ ពិសិដ្ឋ បានលើកឡើងថា ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា នៃថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋនឹងសម្រុកចាកចេញពីរាជធានីភ្នំពេញ ចេញទៅស្រុកកំណើត មានការកើនឡើងខុសពីធម្មតា ។ ដូច្នេះបង្កឲ្យ មានការកើននូវគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបង្កឲ្យបានការឆ្លងរាលដាលនៃជំងឺ កូវីដ.១៩ រវាងភ្នំពេញ និងបណ្តាខេត្តក្រុងដទៃទៀត។ ជាមួយគ្នានេះ អ្នកបើកបរទាំងឡាយទាំងម៉ូតូ និងរថយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនត្រូវដឹកអ្នកដំណើរ ឬសម្ភារៈ ទំនិញផ្សេងៗលើសទម្ងន់សំពីងសំពោងជាដើម។

លោកសាំ ពិសិដ្ឋ បានអំពាវនាវដល់អ្នកបើកបរទាំងអស់ មិនត្រូវបើកបរវ៉ាជែង ឬវ៉ាខាងស្តាំជាដើម។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានគូសបញ្ជាក់ថា គោលដៅសំខាន់ គឺអ្នកបើកបរ និងអ្នកដំណើរត្រូវចេះការពារអាយុជីវិត ពីគ្រោះថ្នាក់ចរាចរណ៍ផង និងចេះការពារខ្លួនពីជំងឺកូវីដ.១៩ផងដែរ។ លោកបន្តថា ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចយើងអនុ វត្តយ៉ាងម៉ឺងម៉ាត់ សំដៅធ្វើយ៉ាងណា ការពារសុវត្ថិភាពសាធារណៈលើការត្រួតពិនិត្យរឹតបន្តឹង ទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ជាដើម។ លោកបានអំពាវនាវដល់ អ្នកបើកបរនិងអ្នកធ្វើដំណើរ ត្រូវគោរពវិធានសុខាភិបាល៣កុំ ៣ការពារ ពាក់ម៉ាស់ឲ្យបានគ្រប់គ្នា។ ចំពោះអ្នកមិនគោរពតាមការណែនាំ ត្រូវទទួលការផាកពិន័យតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×