Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលនៃការតាមដាន និងត្រួតពិនិត្យនៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំ ឆមាសទី១ ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីប្រកាសព័ត៌មានកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG សី្ដពីការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណះ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិភាក្សាអំពីរបាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារក ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង សមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន តំណាង ដៃគួអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។ កិច្ចប្រជុំនេះ ត្រូវ បានរៀបចំឡើងតាមរយះប្រព័ន្ធ Video Conference ដោយផ្តោតលើការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ដំណាក់កាលទី៣ បូក២ និងវឌ្ឍនភាពនៃការអនុវត្តតម្រោង FMIS ប្រចាំ ឆមាសទី១ ឆ្នាំ២០២១។

ផ្អែកលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំ ឆមាសទី១ ឆ្នាំ២០២១ នេះ បានបង្ហាញថា៖

*ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា” រក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិត ក្នុងរង្វង់ +/- ៥% ធៀបនឹងច្បាប់ តាមរយះការបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តផែនការប្រមូល ចំណូល ជាពិសេសការខិតខំអនុវត្តផែនការសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរតរចំណូល។ រីឯ ការអនុ វត្តចំណាយ ទោះបីយឺតជាងផែនការបន្តិច តែស្ថិតក្នុងស្ថានភាពដែលអាចសម្រេចបានតាមគោលដៅក្នុងឆ្នាំ។ ទន្ទឹមនេះ ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អតាមរយះ ការសិក្សា និងដាក់ចេញផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទុះ ការពង្រីកការទូទាត់ចំណាយថវិកាជាតិតាមប្រព័ន្ធ E-Transfer, ការរៀបចំ គោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណះនៅតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណះជាដើម។

*ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណះ (FMIS ត្រូវបានពង្រឹង និងពង្រីកការអនុវត្តតាមរយៈការបន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមក្រសួង ស្ថាប័ន, ការដាក់ឱ្យអនុវត្តសាកល្បងមុខងារបន្ថែមថ្មីចំនួន២ ក្នុងប្រព័ន្ធ FMIS ជាពិសេសប្រកាសពង្រីកការអនុវត្ត គម្រោង FMIS ដល់រដ្ឋបាលរាជធានី ខេត្តទាំង ២៥ និងការដាក់ដំណើរការសន្ធានកម្មរវាងប្រព័ន្ធ FMIS និងប្រព័ន្ធ បៀវត្សមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណះ។ បន្ថែមលើនេះ កម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis ត្រូវបានកែលម្អ។ ទន្ទឹមនេះ លិខិតបទដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបណ្ណកម្ម សិទ្ធិទ្រព្យសម្បត្តិរដ្ឋត្រូវបានរៀបចំជាបន្តបន្ទាប់។

*ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ក្របខ័ណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យ និងតាមក្រសួង ស្ថាប័ន និងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងពោល នយោបាយហិរញ្ញវត្ថុសាធារណះ ឆ្នាំ ២០២២ ត្រូវបានរៀបចំ ជាមូលដ្ឋានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ រីង ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៣-២០២៥ គ្រោង នឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០២២ ដែលឯកសារទាំងអស់នេះនឹងបង្កលក្ខណៈងាយស្រួល ដល់ក្រសួង ស្ថាប័នក្នុងការរៀបចំថវិកា ដោយមានការកំណត់តាមក្រសួង ស្ថាប័ន តាមវិស័យ, ការធ្វើសមាហរណ កម្មថវិកាចរន្ត និងវិនិយោគ។ ជាមួយគ្នានេះ ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ត្រូវបាននឹងកំពុង កែលម្អតាមរយៈការរៀបចំយន្តការ និងលិខិតគតិយុត្តនានាដូចមានចែងក្នុងផែនការសកម្មភាព នៅក្នុងផែនការយុទ្ធសាស្ត្រស្តីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណះ។

*ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម សម្រាប់ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះទៅគណនេយ្យ ភាពសមិទ្ធកម្ម, ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ជាការចាំបាច់ដែលត្រូវបញ្ចប់សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ២០២២ ក្នុងនោះរួមមាន ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណះ(ថ្មី)អនុក្រឹត្យលេខ៨១ និង៨២ និងក្របខណ្ឌថវិកាព័ត៌មានសមិទ្ធកម្ម។ ទន្ទឹមនេះ ប្រព័ន្ធតាមដាន និង ត្រួតពិនិត្យសមិទ្ធកម្មត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។

*ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត ស្ថិតក្នុងបរិការណ៍កូ វីត-១៩ ការអនុវត្តការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សព្វផ្សាយអាចអនុវត្តបានដោយផ្នែក ដោយត្រូវធ្វើតាម ប្រព័ន្ធអនឡាញ រីឯវត្តបណ្តុះបណ្តាលដែលតម្រូវឱ្យចុះអនុវត្តផ្ទាល់ត្រូវបានពន្យារពេល ប៉ុន្ដែមិនរងផលប៉ះពាល់ ដល់ចលនការនៃការកែទម្រងឡើយ។ ជាមួយគ្នានេះ, ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាពត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២។ គោលការណ៍ណែនាំការគ្រប់គ្រង ផ្អែកលើលទ្ធផលដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងលួចនករ សមិទ្ធកម្មតន្តី ឱ្យកាន់តែមានភាពច្បាស់លាស់។

ផ្អែកលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ដំណាក់កាលទី៣ បួក ២ ប្រចាំឆមាសទី១ ឆ្នាំ២០២១នេះ, ដៃតួអភិវឌ្ឍន៍បានអបអរសាទរដល់រាជរដ្ឋាភិបាលដែលសម្រេចបានសមិទ្ធផល ល្អប្រសើរក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទោះបីកំពុងស្ថិតក្នុងវិបត្តិក្ខវីត-១៩ក៏ដោយ ។ ជាមួយគ្នានេះ ដៃគូអភិវឌ្ឍន៍បានរួមគ្នាផ្តល់នូវមតិយោបល់ និងសំណើមួយចំនួនសម្រាប់ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណះ និងឆ្លើយតបទៅស្ថានភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃជំងឺកូវិត ១៩។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំសមាជិកគណៈកម្មា ធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញសាធារណៈនៅតាមអង្គភាពនៃ ក.ស.ហ.វ, និងក្រសួង ស្ថាប័នឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកិច្ចការកែទម្រង់ និងបានស្វាគមន៍ វាយតម្លៃខ្ពស់ចំពោះតំណាងដៃតួអភិវឌ្ឍន៍ដែលជានិច្ចកាលផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ រួមទាំងផ្តល់ជំនួយការបច្ចេកទេស និងធនធានហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មថវិកា ដោយផ្តោតអាទិភាពលើការប្រយុទ្ធប្រឆាំងការរីករាលដាល ជំងឺកូវិត-១៩ ការទប់ទល់ផលប៉ះពាល់អវិជ្ជមាន និងការស្តារសេដ្ឋកិច្ចជាតិ។ ការធ្វើវិចារណកម្មថវិកា និងពង្រឹងប្រសិទ្ធភាព ចំណាយនេះ ពោលគឺត្រូវបានធ្វើឡើងលើមុខសញ្ញាចំណាយមួយចំនួនដែលមិនចាំបាច់, មិនទាន់ចាំបាច់ និងមិនសូវប៉ះពាល់ សកម្មភាពការងារ ដើម្បីយកទៅបំពេញមុខចំណាយចំបាច់ថ្មីៗ។

ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើគ្រប់អង្គភាពក្រោមឱវាទ ក្រសួង និងក្រសួង-ស្ថាប័ន បន្តអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៣ ពួក២នៅត្រីមាសបន្ទាប់ ក្នុងឆ្នាំ២០២១ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕​ រក្សាសិទ្ធិដោយ ៖ កូលាប

×