Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ឲ្យ​កងទ័ព​ក្រោកឈរ​ត្រៀម​បង្ក្រាប​បដិវត្តន៍​ពណ៌ និង​ទប់ស្កាត់​សកម្មភាព​ប្រឆាំង​ការអនុវត្ត​ច្បាប់​ចំពោះ​ជន​ក្បត់ជាតិ​

ខេត្ត​ស្ទឹង​ត្រែ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បានប្រកាស​ខ្លាំងៗ​ឲ្យ​កងទ័ព​ទាំងអស់​ក្រោកឈរ​ត្រៀម​បង្ក្រាប​បដិវត្តន៍​ពណ៌ និង​ទប់ស្កាត់​សកម្មភាព​នានា ដែល​ចង់​មករា​រាំង​ការ​អនុ​ច្បាប់​ចំពោះ​ជន​ក្បត់ជាតិ និង​បក្ស​ក្បត់ជាតិ ដោយ​មិន​ខ្លាច​គំនាប​បរទេស​បន្ដិច​ណា​ឡើយ​។​

​ក្នុង​ពិធី​ប្រកាស​បង្កើតជា​ផ្លូវការ នៃ​ការបង្កើត​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​១ នៃ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា ការដាក់​ទណ្ឌ​របស់​ប​រទេស​ឲ្យ​យើង​ធ្វើ​នេះ​ធ្វើ​នោះ​ហួស​សម័យ​ហើយ យើង​ដឹងខ្លួន​មាន​បទ​សោធន៍​យូរណាស់​ហើយ បាន​ឆ្លងកាត់​យូរណាស់​ហើយ ដូច្នេះ​មានតែ​ម្យ៉ាង​គត់ គឺ​គ្រប់ទិសទី គ្រប់កន្លែង​ទាំងអស់​ឲ្យ​តែមាន​ចលនា​តវ៉ា​អី ត្រូវដាក់​ម៉ាំងៗ ដែល​ចលនា​មួយ​ទាមទារ​ឲ្យ​ដោះលែង កឹម សុខា មិនបាច់​ទៅសុំ​យោបល់​ថ្នាក់លើ​អី​ទេ គឺ​ឲ្យ​ច្បាស់​ចឹ​ង​តែម្ដង​ព្រោះ​បាន​បញ្ជា​រួច​អស់ហើយ​។​

​សម្ដេច ទៀ បាញ់ បាន​អះអាង​នៅ​ចំពោះ​មេទ័ព​កំពូលៗ និង​កងទ័ព​រាប់ពាន់​នាក់ ក្នុង​ពិធី​ប្រកាស​បង្កើត​កងពលតូច អន្ដរាគមន៍​លេខ​១២៨ ខេត្តស្ទឹងត្រែង​ថា មិនបាន​ខ្លាច​គំនាប​បរទេស​បន្ដិច​ណា​សោះ សូម្បីតែ​ប៉ុន​សរសៃសក់ ព្រោះថា សម្ដេច​គ្មាន​លុយ​ទុក​នៅ​បរទេស ហើយក៏​មិន​ចង់ទៅ​រកស៊ី​នៅ​បរទេស ហើយក៏​មិន​ចង់ទៅ​រស់នៅ​បរទេស​ដូចគ្នា ត្រឹមតែ​រស់នៅ​កម្ពុជា​ដែលមាន​សុខ សន្ដិភាព ស្ថេរភាព​នយោបាយ​ដូច​សព្វថ្ងៃនេះ គឺ​គ្រប់គ្រាន់​ហើយ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ទៀតថា ការប្រកាស​ដាក់​គំនាប​របស់​បរទេស​នា​ពេលនេះ គឺ​មិន​ធ្ងន់ធ្ងរ ដូច​កាលពី​ទសវត្សរ៍​ឆ្នាំ​៨០​នោះទេ ដែល​កាលនោះ​បរទេស​បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា​ខ្លាំងណាស់​ព្រោះ​ការពារ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ប៉ុន្ដែ​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​មិន​ដូច​ពេលនោះ​ឡើយ​។​

​សម្ដេច ទៀ បាញ់ បាន​គូសបញ្ជាក់ថា ជន​ក្បត់ជាតិ​ត្រូវតែ​មានទោស ហើយ​គ្មាន​អ្នក​ណាមួយ​ដែល​មក​តវ៉ា​ឲ្យ​ដោះលែង​បានជា​ដាច់ខាត ហើយ​មួយ​ករណី​ទៀត នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រលាយ​តាម​ការកាត់ក្ដី​ពី​តុលា​កំពូល ស្រាប់​តែមាន​ការហៅ​គ្នា​មក​តវ៉ា​អ្វី​នោះ មិនត្រូវ​បានអនុញ្ញាត​ជាដាច់ខាត ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ពេលណា​ក៏ដោយ ព្រោះ​បក្ស​នេះ​ជា​ប្រព័ន្ធ​ក្បត់​។​

​ជាមួយគ្នានេះ សម្ដេច​ពិន័យ​សេនា ទៀ បាញ់ បាន​អះអាងថា បច្ចុប្បន្ននេះ​ភ័ស្ដុតាង​ដើម្បី​ដាក់បន្ទុក​លោក កឹម សុខា កាន់​តែមាន​ខ្លាំង​ហើយ បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី តាមរយៈ​វីដេអូ​ឃ្លី​ប បាន​ហៅ​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ងើបឈរ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​បន្ថែម​ពីនេះ សម្ដេច ទៀ បាញ់ ក៏បាន​ថ្លែងអំណរគុណ​ដល់​មេបញ្ជាការ និង​មេបញ្ជាការរង និង​កងទ័ព​ទាំងអស់ ដែល​ចេញ​ញ្ញ​តិ្ដ​ថ្កោលទោស ចំពោះ​ការ​ញុះញង់​របស់​ទណ្ឌិត សម រង្ស៊ី ហើយ​ប្រមុខ​ការពារ​រូបនេះ ក៏បាន​ប្រកាស​ព្រម​គ្នា​ថា កងទ័ព​គ្មាន​ពេល​ទៅ​ស្ដាប់​លោក សម រង្ស៊ី អំពាវនាវ​នោះទេ​៕ ដោយ​៖​ជាលី​

×