ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ផលិតផលកសិកម្មកម្ពុជា ត្រូវបាននាំចេញទៅកាន់ ៩០ប្រទេស មានចំនួន ៥,៩៣ លានតោន។
កសិផលកម្ពុជា បាននាំចេញទៅកាន់ប្រទេសវៀតណាម ដែលមានចំនួន ៦៤,១១% ប្រទេសថៃ មានចំនួន ២១,៤៩% ប្រទេសចិន មានចំនួន ៩,៦៩% និងទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀតមានចំនួន ៤,៧១% ។
គួរបញ្ជាក់ថា ភាគច្រើនផលិតផលកសិកម្មកម្ពុជា ដែលនាំចេញ មានដូចជា ស្រូវ អង្ករ ផ្លែចេក ផ្លែស្វាយ ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី ផ្លែមាន និងតាងែន ជាដើម៕