អ្នកទេសចរចិនម្នាក់ ចង់ថើបពស់ថ្លាន់ ប៉ុន្តែត្រូវពស់ថ្លាន់បកមកខាំច្រមុះគាត់វិញយ៉ាងលឿន ដែលធ្វើឲ្យគាត់ស្រែកយ៉ាងខ្លាំង ទំនងជាឈឺចាប់ខ្លាំង។
រឿងហេតុ ដែលចង់ថើបពស់ តែត្រូវពស់ថើបវិញនេះ កើតឡើងនៅក្នុងខេត្តភូកេត (Phuket) ប្រទេសថៃ ទោះយ៉ាងណា វាមិនគំរាមកំហែងដល់ជីវិតស្ត្រីទេសចរវ័យ ២៩ឆ្នាំនោះឡើយ ដោយសារតែពស់ថ្លាន់ជាសត្វគ្មានពិស។
ក្រោយពេលត្រូវពស់ខាំ នាងត្រូវបានគេនាំយកទៅកាន់មន្ទីរពេទ្យ។ បើតាមសេចក្តីរាយការណ៍របស់កាសែតថៃ Bangkok Post បានឲ្យដឹងថា អ្នកទេសចររូបនោះទទួលបានសំណងជាប្រាប់ ១៣៥.០០០បាត (ជាង ៤.៣០០ដុល្លាអាមេរិច)៕ សុភ័ក្ត្រ