Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័តឱ្យក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ដែលមានទីតាំងវិនិយោគផ្លូវជាតិលេខ៣ ក្នុងភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគជាង ៤,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋបានចំនួន ១.៣១៤កន្លែង។

តាមសំណើរវិនិយោគលើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTDនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ឱ្យក្រុមហ៊ុនខាងលើនេះ វិនិយោកគលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា មានក្រុមហ៊ុនជាច្រើន បានមកដាក់ពាក្យស្នើសុំធ្វើការវិនិយោគជាបន្តបន្ទាប់។​​ បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលសម្លៀក​បំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងផលិតផលវាយនភណ្ឌផ្សេងទៀត ក្នុងតម្លៃជាង ៤,៧ពាន់លានដុល្លារ កាលពីឆមាសទី១ ឆ្នាំ ២០២១ ដោយកើនឡើងតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕

×