Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូររបស់ទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជាមានចំនួន ៤៦២.៤៨លានរៀលកាលពីថ្ងៃដើមសប្តាហ៍

ភាគហ៊ុនហ្ក្រេនធ្វីន​(GTI) បានធ្លាក់ចុះ ១៦០រៀល កាលពីថ្ងៃម្សិលមិញនេះ មកបិទត្រឹម ៤.២៤០ រៀលក្នុងមួយហ៊ុន ហើយភាគហ៊ុន អេស៊ីលីដា (ABC) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) វិញមានការថយចុះ ៦០រៀល និង ២០រៀលរៀងគ្នា។

ភាគហ៊ុនផេសថិក (PEPC) ជាភាគហ៊ុនតែមួយគត់ដែលបានបិទជាមួយនឹងការកើនឡើងចំនួន ១០ រៀលដល់ ៣.១៤០រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៤៦២.៤៨លានរៀល។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៤៤ភាគរយ មកត្រឹម ៤៩៣,៥៧ពិន្ទុ។ នៅលើទីផ្សារកំណើនវិញ ភាគហ៊ុនឌីប៊ីឌី​ (DBDE) បានធ្លាក់ចុះ១០រៀល ហើយតម្លៃជួញដូរមានចំនួន ត្រឹម២៥,១លានរៀល៕

×