Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងថា សហរដ្ឋអាមេរិកកំពុងបង្ហាញប្រតិកម្មកាន់តែខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួន

កូរ៉េខាងជើងបានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងបង្ហាញប្រតិកម្មកាន់តែខ្លាំងចំពោះការតេស្តបាញ់សាកល្បងមីស៊ីល របស់ខ្លួន ក្រោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានស្នើឱ្យមានកិច្ចពិភាក្សាបែបការទូតនៅក្នុងទីក្រុងយ៉ូវយ៉ក និងបានចោទប្រកាន់ថានេះ គឺជាការអភិវឌ្ឍសព្វាវុឌស្តង់ដារផ្ទួនៗគ្នា។

នៅក្នុងការបាញ់តេស្តសាកល្បងចុងក្រោយបង្អស់របស់កូរ៉េខាងជើងត្រូវបានដំណើរការឡើងដោយ​ ការបាញ់មីស៊ីលប៉ាឡេស្ទីកចេញពីនាវាមុជទឹកចម្បាំងរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ។

ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើងថា ការបាញ់តេស្តសាកល្បងនេះមិនមានបំណងបង្ហាញឥទ្ធិពលទៅកាន់សហរដ្ឋអាមេរិកអ្វីនោះទេ ដោយគ្រាន់តែអនុវត្តការពារប្រទេសសុទ្ធសាធប៉ុណ្ណោះ។

អ្នកនាំពាក្យបានបន្ថែមថា៖ ការបាញ់សាកល្បងនេះក៏មិនបានធ្វើឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភអំពីការតេស្តរបស់ខ្លួននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ថែមទៀតបាននិយាយថា សហរដ្ឋអាមេរិក​បានបង្ហាញការផ្លាស់ប្តូរសកម្មភាព​ និងចលនាខ្លាំងជាមុន ដោយបានស្នើឱ្យមានកិច្ចប្រជុំនៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទៀតផង។

ជាក់ស្តែង ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ក្រោយសហរដ្ឋអាមេរិកបានស្នើឡើង។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងក៏បានព្រមានអំពីផលវិបាកខ្លាំងជាងនេះ ប្រសិនបើសហរដ្ឋអាមេរិកបណ្តោយខ្លួនឱ្យមានចលនាខុសច្រើនដង។ មែនទែនទៅ កាលពីដើមខែនេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអុនក៏បានស្តីបន្ទោសទៅកាន់សហរដ្ឋអាមេរិក និងបានច្រានចោលអំពីការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនដែរថា ខ្លួនមិនមានចេតនាអរិភាពចំពោះពិភពលោកនិងសហរដ្ឋអាមេរិកនោះទេ។តែយ៉ាងណា ប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងបន្តស្វែងរកកិច្ចចរចាការទូតជាមួយកូរ៉េខាងជើងបន្ថែម៕ ប្រភព៖ Independent News

×