ពេលទិញត្រីថ្លឹងដាក់កញ្ឆេរពីសំណាក់អ្នកនេសាទ បំណងយកមកធ្វើជាម្ហូបសម្រាប់លក់ក្នុងភោជនីយដ្ឋាន ស្រាប់តែម្ចាស់ហាងនេះ បានឃើញលាយឡំជាមួយត្រីពីរក្បាល មានរាងរៅពណ៌សម្បុរយ៉ាងចម្លែក មើលទៅពិតជាសាហាវណាស់។
រឿងរ៉ាវគឺ ម្ចាស់ហាងឈ្មោះ វូ នៅស្រុក ហ្វូឡុក ខេត្ត Thua Thien-Hue ឲ្យដឹងថា ពេលទិញត្រីពីអ្នកនេសាទ ហើយយកមកហាងចាក់មើលក៏ប្រទះឃើញមានត្រីពីរក្បាលយ៉ាងចម្លែក ។
មច្ឆាចម្លែកពេលថតកៀក
ម្ចាស់ហាងខាងលើឲ្យដឹងថា ត្រីមួយក្បាលមានពណ៌អុចក្រម៉ៅ ហើយក្បាលរបស់វាស្រដៀងនឹងត្រីបាឡែន រីឯត្រីមួយក្បាលទៀតមានឆ្នូតពណ៌ខ្មៅ ក្បាលពណ៌លឿង ។ គាត់ក៏យកពួកវាចេញ រួចយកដាក់ចូលក្នុងអាងទឹក រួចថតវាដាក់លើបណ្តាញសង្គមចង់ដឹងថា តើវាជាត្រីអ្វី?
ហេតុនេះបើប្រិយមិត្តណាស្គាល់ជួយប្រាប់ផងថា ជាត្រីអ្វី? ហើយបរិភោគបានដែរឬទេ?